លោក Vicente del Bosque គ្រូបង្វឹក ក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញ ជំនឿចិត្តថា ក្រុមរបស់គាត់គឺជាក្រុមដែលមានសង្ឃឹមឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ នេះច្រើនជាងគេបង្អស់ ។
គ្រូបង្វឹកវ័យ៦៥ឆ្នាំរូបនេះបានបង្ហាញ ជំនឿចិត្តបែបនេះក្រោយពីក្រុមរបស់គាត់យកឈ្នះលើក្រុមកូរ៉េខាងត្បូងរហូតដល់ ទៅ ៦-១ ក្នុងកម្មវិធីប្រកួតមិត្តភាពកម្តៅ សាច់ដុំ ។ គាត់បាននិយាយថា “យើងគឺជាក្រុមដែលមានសង្ឃឹមច្រើនជាងគេព្រោះយើងធ្លាប់បានឈ្នះជើងឯកនេះចំនួន២ ដងជាប់គ្នាហើយ ។ ក្តីសុបិនរបស់យើងគឺឈ្នះជើងឯកនេះម្តងទៀត ។ ឆ្លងតាមការ លេងកន្លងមកនេះបានបញ្ជាក់ឲ្យឃើយ៉ាងច្បាស់ថា យើងមានទម្រង់លេងល្អហើយត្រៀមខ្លួនរួចជាស្រេចដើម្បីការពារតំណែងជើងឯក” ។
ក្រុមជម្រើសជាតិអេស្ប៉ាញបានឈ្នះជើងឯកយូរ៉ូឆ្នាំ២០០៨ និងឆ្នាំ២០១២ ហើយក្រុមនេះនឹងប៉ះក្រុមឆេកនៅថ្ងៃទី ១៣ ខែមិថុនា ប៉ះក្រុមទួរគីនៅថ្ងៃទី១៧ ខែមិថុនា និងក្រុមក្រូអាតនៅថ្ងៃទី២១ ខែ មិថុនាក្នុងពូលD ៕
ដោយ៖ ដេវិត