ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានចូលរួមជាមួយក្រុម Gremio នៃក្របខ័ណ្ឌ Serie A របស់លីកកំពូលប្រេស៊ីល ដោយមិនគិតថ្លៃផ្ទេរគឺចុះហត្ថលេខាជាមួយក្លិបនេះរហូតដល់ចុងឆ្នាំ២០២៤។
អតីតកីឡាករ Liverpool, Barcelona និង Atletico Madrid វ័យ៣៥ឆ្នាំរូបនេះបានត្រលប់ទៅក្លិបដំបូងរបស់គាត់ Nacional ក្នុងខែកក្កដា ហើយស្នាក់នៅរយៈពេល៣ខែ។ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន៨គ្រាប់ក្នុង១៦ប្រកួតក្នុងអំឡុងពេលប្រកួតទី២របស់គាត់ជាមួយក្រុមដោយឈ្នះជើងឯកលីកកំពូលអ៊ុយរ៉ាហ្គាយ (Uruguayan) ។
ការប្រកួតដំបូងរបស់ក្រុម Gremio ក្នុងឆ្នាំ២០២៣ គឺទល់នឹងក្រុម Sao Luiz នៅថ្ងៃទី១៧ ខែមករាខាងមុខ។ ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Porto Alegre ត្រូវបានឡើងពីក្របខ័ណ្ឌ Serie B របស់ប្រទេសប្រេស៊ីលក្នុងរដូវកាលឆ្នាំ២០២២ដែលបានបញ្ចប់ក្នុងខែវិច្ឆិកា។
Suarez បានសរសេរនៅលើ Twitter ថា “ការត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងដ៏ស្រស់ស្អាតនេះនៅ Gremio ខ្ញុំពិតជារំភើបដែលបាននៅទីនោះ ហើយរីករាយជាមួយវា” ។
ខ្សែប្រយុទ្ធរូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតទាំង៣របស់ប្រទេសរបស់គាត់នៅ World Cup នៅប្រទេសកាតា ប៉ុន្តែមិនបានស៊ុតបញ្ចូលទីទេ ហើយអ៊ុយរ៉ាហ្គាយត្រូវបានធ្លាក់វគ្គជម្រុះក្នុងពូល ៕ (រូបភាព ៖ BBC Sport)