ខេត្តឧត្តរមានជ័យ : បើយុវជនចង់ចូលបម្រើការងារផ្នែកយោធិន កងរាជអាវុធហត្ថ ! នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចែកពាក្យ ចាប់ពីថ្ងៃទី៥ -១៣ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាម
សេចក្ដីជូនដំណឹង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សូមជំរាបជូនដំណឹងដល់ សិស្ស និស្សិត យុវជន ទាំងអស់ជ្រាបថា៖បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ធ្វើការជ្រើសរើសយោធិន កងរាជអាវុធហត្ថចូលហ្វឹកហ្វឺន ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ។
ចំពោះអ្នកដែលមានបំណង ចង់បម្រើការងារ សូមមកទទួលពាក្យដោយឥតគិតប្រាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ។
– ចែកពាក្យ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
– ទទួលពាក្យ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣
– បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារត្រូវមាន លក្ខណសម្បត្តិ និងលក្ខខណ្ឌកំណត់ដូចតទៅ :
១.សញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២.មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣.មានកាយសម្បទា និងសុភាពល្អ
៤.មិនធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស
៥.មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឡើងទៅ ឬ លិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ
៦.មានកម្ពស់ចាប់ពី ១,៧០ម ឡើងទៅ
៧.ត្រូវឆ្លងកាត់ការត្រួតពិនិត្យ លក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព។
– បញ្ជាក់:យោធិនចូលសិក្សាដំបូង ត្រូវបានបំពាក់ឋានន្តរសក្ដិពលបាលត្រី ៕
ដោយ : សិលា