លោកបណ្ឌិត សុខ ទូច : រយៈពេលជាង២ឆ្នាំមកហើយដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់ខ្ញុំ

ចែករំលែក៖

ភ្នំពេញ : បទល្មើសជលផល ការកាប់ទន្ទ្រានយកដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប បានធ្វើអោយ វិនាសធ្ងន់ធ្ងរ ប៉ុន្តែដោយកណ្តាប់ដៃដែក បទបញ្ជាដ៏មុឺងម៉ាត់ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយមានវិធានការទប់ស្កាត់និងបង្ក្រាប ឃើញថា, ផលត្រី និងការ ការពារដីព្រៃលិចទឹក មានសុវត្ថិភាព ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅព្រលប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, រយៈពេលជាង២ឆ្នាំមកហើយដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់ខ្ញុំ ទន្ទឹមនឹងនេះ ខ្ញុំបាទសូមគោរពអរគុណដល់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសសូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវគម្រោងរបស់រាជបណ្ឌិត្យសភាកម្ពុជាស្តីពី«បឹងទន្លេសាប»។

លោកបណ្ឌិត្យ បានលើកឡើងថា, ដោយការរួមសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធយើងបានហាមឃាត់៖

១-មិនឱ្យមានការដាក់ព្រួលជាប់ៗគ្នា។ ការមិនឱ្យដាក់ព្រួលជាប់គ្នានេះ ហើយដែលអាចធ្វើឱ្យត្រីអាចបំលាស់ទីទៅកាន់ទីឆ្ងាយៗបានដើម្បីរកចំណីនិងដើម្បីពង។

២- មិនឱ្យមានការដាក់ស្បៃមុងក្រឡាល្អិត។

៣-មិនឱ្យចូលនេសាទនៅតំបន់អភិរក្ស។

៤-មិនឱ្យនេសាទនៅរដូវត្រីពង។

៥- មិនឱ្យធ្វើស្រែនៅតំបន់៣ ព្រោះពេលដែលធ្វើស្រែ បងប្អូនបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលវាប៉ះពាល់ទៅដល់សត្វត្រីនិងជីវចម្រុះនានានៅក្នុងបឹងទន្លេសាប។

៦- មិនឱ្យដាក់ស្បៃមុងក្រឡាល្អិតនៅក្នុងតំបន់ព្រៃលិចទឹក ។

៧- មិនឱ្យបំផ្លាញព្រៃលិចទឹកដែលជាជង្រុកនៃចំណីត្រី និងជាកន្លែងផ្តល់ជម្រកសម្រាប់ត្រីពង នារដូវវស្សា។

៨- មិនឱ្យមានបទល្មើស ឆក់ត្រីគ្រប់ប្រភេទ។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា, ការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ទើបយើងទទួលបានទិន្នផលត្រីបឹងទន្លេសាបមានការកើនឡើងក្នុងឆ្នាំ២០២២ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print