មិនសូវស្ទះចរាចរណ៍ក្នុងក្រុង ! កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវវាងក្រុងកំពង់ឆ្នាំងរបស់យើង បើកឲ្យចរាចរណ៍ហើយ!

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង : មិនសូវស្ទះចរាចរណ៍ក្នុងក្រុង ! កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវវាងក្រុងកំពង់ឆ្នាំងរបស់យើង បើកឲ្យចរាចរណ៍ហើយ! នេះបើយោងតាម សេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត ស្តីពី ការបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពី គម ៧៤+០០០ ដល់ គម ១១៥+០០០ នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៥ រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង ចាប់ពីគ.ម ៧៤+០០០ ដល់ គម ១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវ ជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីរសៀល * ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នេះតទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print