ភ្នំពេញ ៖ បុរសម្នាក់បានផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តISUZUដឹកលូពីក្រោយពេញទំហឹង កាលពីវលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងផ្លូវលេខ២៣២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពបុរសរងគ្រោះខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបានជិះម៉ូតូម៉ាក YAMAHA Q BIX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GY-1232 ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅពេលកេីតហេតុ មានរថយន្តម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-8357 បានដឹកលូ និងធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿនល្មម ខណៈមកចំណុចេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរស្របទិសគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុករថយន្តចំលូពេញទំហឹង បណ្ដាលឱ្យមួកការពារសុវត្តិភាពបែកខ្ទាតចូលក្នុងលូ រីឯម្ចាស់ម៉ូតូផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានឱ្យក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វេីបុណ្យតាមប្រពៃណី៕
បុរសម្នាក់ជិះម៉ូតូបុករថយន្តISUZUដឹកលូពេញទំហឹងបណ្ដាលឱ្យបែកមួកសុវត្ថិភាពនិងផុងលលាដ៏ក្បាលស្លាប់មួយរំពេច
...