បុរសម្នាក់ជិះម៉ូតូបុករថយន្តISUZUដឹកលូពេញទំហឹង​បណ្ដាលឱ្យបែកមួកសុវត្ថិភាពនិងផុងលលាដ៏ក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្តISUZUដឹកលូពីក្រោយពេញទំហឹង​ កាលពីវលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២​ ខែមករា​ ឆ្នាំ២០២៣​ នៅតាមបណ្ដោយផ្លូវលេខ១៦៣​ កែងផ្លូវលេខ២៣២​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។
​     សពបុរសរងគ្រោះខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ដោយបានជិះម៉ូតូម៉ាក​ YAMAHA Q BIX ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1GY-1232 ។
​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅពេលកេីតហេតុ​ មានរថយន្តម៉ាក​ ISUZU ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 3C-8357 បានដឹកលូ​ និងធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦៣​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកចំណុចេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរស្របទិសគ្នាមកពីក្រោយយ៉ាងលឿន​បានជ្រុលទៅបុករថយន្តចំលូពេញទំហឹង​ បណ្ដាលឱ្យមួកការពារសុវត្តិភាពបែកខ្ទាតចូលក្នុងលូ រីឯម្ចាស់ម៉ូតូផុងលលាដ៏ក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​កេីតហេតុ ។
​      ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ សមត្ថកិច្ចបានឱ្យក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា​ រង់ចាំស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print