ភ្នំពេញ៖ មនុស្ស៥នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ខណៈកម្លាំងនគរបាលខណ្ឌ៧មករា ចុះរដ្ឋបាលនៅប្លុកបុរីកីឡានៅអាគារទី៧។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សូ ម៉ាលី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅម្ដុំបុរីកីឡា ទី២-ឈ្មោះ លីម មិថុនា ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅម្ដុំបុរីកីឡា ទី៣-ឈ្មោះ តាំ ឆេង អាយុ១៦ឆ្នាំ ភេទប្រុស ស្នាក់នៅម្ដុំបុរីកីឡា ទី៤-ឈ្មោះ គុយ ច័ន្ទដាវិត អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំបុរីកីឡា និងទី៥-ឈ្មោះ ធី ចីត អាយុ១៥ឆ្នាំ ស្នាក់នៅម្ដុំបុរីកីឡា។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌ៧មករា ចុះរដ្ឋបាលនៅប្លុកបុរីកីឡានៅអាគារទី៧ ខណៈមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ៥នាក់ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នេះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលដើម្បីសួនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី