ដោយមានការចាត់តាំងពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប លោកសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប អញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី ការគ្រប់គ្រងអាងទន្លេពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Merida ប្រទេសម៉ិកសិកូ ។ កិច្ចប្រជុំនេះមានការចូលរួមពីប្រទេសចំនួន៤២ ។
អង្គប្រជុំទាំងមូលបានពិភាក្សាលើរបៀបរវារៈសំខាន់ៗចំនួន០៤ រួមមាន ៖
១. ការបន្សាុំនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងអាងទន្លេ
២. អំណាច, សមាសភាព, តួនាទី និងមធ្យោបាយ នៃក្រុមប្រឹក្សា និងគណៈកម្មការគ្រប់គ្រងអាងទន្លេ
៣. និរន្តរភាពផែនការគ្រប់គ្រងអាងទន្លេ និងជំនួយថវិកា
៤. ការចូលរួមនៃវិស័យសេដ្ឋកិច្ច និងពលរដ្ឋ
នៅក្នុងកិច្ចប្រជុំនោះ លោក លឹម ពុយ បានឡើងធ្វើបទបង្ហាញអំពីភាពប្រទាក់ក្រឡាគ្នានៃធនធានទឹក និងតម្រូវការទឹករវាងទន្លេមេគង្គ និងស្ទឹងធំៗដែលហូរចូលទៅកាន់បឹងទន្លេសាប ព្រមទាំងការខ្វះខាតទឹកនៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ ។ អង្គប្រជុំទាំងមូលបានបង្ហាញនូវចំណាប់អារម្មណ៍ និងសំណូមពរតាមរយៈប្រធានគណៈកម្មការគ្រប់គ្រងអាងទន្លេពិភពលោក ដោយស្នើសុំឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះនៅឆ្នាំ២០២០ ខាងមុខ ៕
ដោយ៖ សីលា