បុគ្គលិកព្រលានយន្តហោះម្នាក់ស្លាប់ ដោយសារតែ​ត្រូវបានម៉ាស៊ីនបឺតចូល

ចែករំលែក៖

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា បុគ្គលិកអាកាសយានដ្ឋានម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានម៉ាស៊ីនយន្តហោះហោះបឺតចូលទៅក្នុងម៉ាស៊ីន។ ហេតុការណ៍ខាងលើកើតឡើងនៅលើក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលកំពុងចតនៅអាកាសយានដ្ឋានក្នុងតំបន់ Montgomery ក្នុងរដ្ឋ Alabama។

យោងតាម Sky News គ្រោះថ្នាក់បានកើតឡើងនៅម៉ោងប្រហែល ៣ រសៀល ថ្ងៃទី ១ខែមករាឆ្នាំ២០២៣ នៅអាកាសយានដ្ឋានក្នុងតំបន់ Montgomery បន្ទាប់ពីជើងហោះហើរ American Airlines 3408 ពីទីក្រុង Dallas បានចុះចត។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បាននិយាយថា បុគ្គលិកអាកាសយានដ្ឋានត្រូវបានបឺតចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះ Embraer 170 ដែលកំពុងប្រតិបត្តិការ។ យន្តហោះហៀបនឹងចេញដំណើរទៅកាន់ទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នៅម៉ោង 3:51 នាទីរសៀលថ្ងៃដដែល ប៉ុន្តែក្រោយមកត្រូវលុបចោលកាលវិភាគវិញ។
បន្ទាប់ពីហេតុការណ៍ខាងលើ ជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋានក្នុងតំបន់ Montgomery ត្រូវបានផ្អាកអស់រយៈពេលជាច្រើនម៉ោង។ បន្ទាប់មកអាកាសយានដ្ឋានបានដំណើរការធម្មតាឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបានប្រកាសថា ខ្លួននឹងជួយដល់ក្រុមគ្រួសារជន
រងគ្រោះ៕ ដោយធីរីណា

...

រូប​ថត​ : Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print