ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃអង្គារទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ គ្រឿងញៀនបំផ្លាញគ្រួសារ និងអនាគតអ្នក ! ខណៈជនសង្ស័យចំនួន៣៨នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស នាថ្ងៃទី០៣ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៨នាក់ រួមមាន៖ ជួញដូរ ៩រណី ឃាត់មនុស្ស ២៥នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ម្នាក់ និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ១២នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែមករា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ៦២១,៧៦ក្រាម និង២៨កញ្ចប់តូច ,កេតាមីន(Ke) ស្មេីនិង ១៩,៩៤ក្រាម និងអ៊ិចស្តាស៊ី(mdma) ស្មេីនិង ៣,០១ក្រាម។
ជាក់ស្ដែងជាលទ្ធផលខាងលើមានចំនួន ១២អង្គភាពបានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ១០អង្គភាព និងកម្លាំងកងរាជអាវុធហត្ថចំនួន ០២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ស្រី ៤នាក់ ចាប់យកIce ៤៤៦,៦៩ក្រាម, Ke ១៩,៩៤ក្រាម និងMDMA ៣,០១ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២២ក្រាម។
៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៦១ក្រាម។
៦ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣កញ្ចប់តូច។
៧ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤,៤៥ក្រាម។
៨ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៩ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៩៨ក្រាម។
១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣កញ្ចប់តូច។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៩ក្រាម។
២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥៥,៧២ក្រាម ៕ដោយ៖សហការី
រូបភាព៖ឯកសារ