បើកបរម៉ូតូបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវអ្នកបើកបរមួយគ្រឿងទៀតបើកលឿនបុកបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលផ្នែកចរាចរណ៍ផ្លូបគោកនៃអធិកាក្រុងប៉ៃលិបានឲ្យដឹងថា÷កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន ០១នាក់ស្រីនិងរងរបួសស្រាលចំនួន០៤នាក់ស្រី, ខូច ខាតម៉ូតូកម្រិតមធ្យមចំនួន០២គ្រឿង ។

ប្រភពពីសមត្តកិច្ចជំនាញបានបន្តថា÷
ទី១,ភាគីបង្ក ឈ្មោះ ឈាន កុសល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រងរបួសស្រាល)បើកបរម៉ូតូម៉ាក វីវ៉ា សេរីចាស់ ពាក់ស្លាកលេខ បាត់ដំបង1A-
9683(ម៉ូតូខូចខាតមធ្យម)
បើកបរក្នុងទិសដៅពីជើងទៅលិចបត់ឆ្លងផ្លូវ ត្រូវអ្នកបើកបរម៉ូតូហុងដាឌ្រីមសេរី០១៩ពណ៍ខ្មៅបើកក្នុងទិសដៅពីកើត
ទៅលិចលឿនបុកតែម្ដង។
ទី២ភាគីរងគ្រោះ ឈ្មោះ ស៊ុន មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ភ្លៅឆ្វេង)បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C- 9450(ម៉ូតូខូចខាតមធ្យម)
-អ្នករួមដំណើរ៖
ទី៣-ឈ្មោះ ស៊ុន វត្តី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)។
ទី៤-ឈ្មោះ រឿន សុជីតា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)។
-មូលហេតុៈបណ្តាលមកពីកត្តាមនុស្សបេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបត់មិនគោរពផ្លូវអទិភាព។

...

-សមត្តកិច្ចជំនាញបានបន្តទៀតថា÷ភាគីបង្កក្រោយពីជំនាញធ្វើការសាកសួរបានឱ្យសាច់ញាតិបងប្អូនធានាឱ្យត្រលប់ទៅផ្ទះវិញរង់ចាំការដោះស្រាយ ចំណែកភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
-ករណីខាងលើនេះ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកវត្ថុតាងទាំង
សងខាងមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕ ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print