អន្តរជាតិ៖ ប្រទេស Burkina Faso បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេសមួយនេះ។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីភាពចលាចលក្នុងខែវិច្ឆិកា ក្នុងអំឡុងពេលដែលក្រុមបាតុករប៉ុនប៉ងសម្រុកចូលស្ថានទូតបារាំង ខណៈពេលដែលបានស្តីបន្ទោសទីក្រុងប៉ារីសចំពោះបញ្ហាសន្តិសុខរបស់ខ្លួន។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP អ្នកនាំពាក្យរដ្ឋាភិបាលលោក Jean-Emmanuel Ouedraogo បាននិយាយថា ឯកអគ្គរដ្ឋទូតបារាំង Luc Hallade ត្រូវបានបណ្តេញចេញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
យោងតាមប្រភពនៃកាសែតបារាំងប្រចាំថ្ងៃ Le Monde ក្រសួងការបរទេសនៃប្រទេស Burkina Faso ដែលបានឆ្លងកាត់ការធ្វើរដ្ឋប្រហារចំនួនពីរចាប់តាំងពីខែមករា ឆ្នាំ២០២២ បានធ្វើសំណើសុំជំនួសឯកអគ្គរដ្ឋទូតបារាំងនៅក្នុងលិខិតមួយផ្ញើទៅកាន់ទីក្រុងប៉ារីសកាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ៕ដោយ៖ស តារា
ប្រភព៖RT
...