ប្រទេស​អាហ្វ្រិក​ បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​ចេញ

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេស Burkina Faso បាន​បញ្ជា​ឱ្យឯកអគ្គរដ្ឋទូត​បារាំង​ចាកចេញ​ពី​ប្រទេសមួយ​នេះ​។ ចំណាត់ការនេះកើតឡើងបន្ទាប់ពីភាពចលាចលក្នុងខែវិច្ឆិកា ក្នុងអំឡុងពេលដែលក្រុមបាតុករប៉ុនប៉ងសម្រុកចូលស្ថានទូតបារាំង ខណៈពេលដែលបានស្តីបន្ទោសទីក្រុងប៉ារីសចំពោះបញ្ហាសន្តិសុខរបស់ខ្លួន។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP អ្នកនាំពាក្យរដ្ឋាភិបាលលោក Jean-Emmanuel Ouedraogo បាននិយាយថា ឯកអគ្គរដ្ឋទូតបារាំង Luc Hallade ត្រូវបានបណ្តេញចេញ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

យោងតាមប្រភពនៃកាសែតបារាំងប្រចាំថ្ងៃ Le Monde ក្រសួងការបរទេសនៃប្រទេស Burkina Faso ដែលបានឆ្លងកាត់ការធ្វើរដ្ឋប្រហារចំនួនពីរចាប់តាំងពីខែមករា​ ឆ្នាំ២០២២ បានធ្វើសំណើសុំជំនួសឯកអគ្គរដ្ឋទូតបារាំងនៅក្នុងលិខិតមួយផ្ញើទៅកាន់ទីក្រុងប៉ារីសកាលពីចុងខែធ្នូ​ ឆ្នាំ​២០២២កន្លង​ទៅ​ថ្មីៗ​នេះ​៕ដោយ​៖ស​ តារា​

ប្រភព​៖RT

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print