អន្តរជាតិ៖ អតីតប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin ដែលបានរងរបួសក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Donbass និយាយថា គាត់បានផ្ញើបំណែកនៃគ្រាប់ដែលដកចេញពីខ្លួនរបស់គាត់ និងលិខិតមួយច្បាប់ទៅកាន់ឯកអគ្គរដ្ឋទូតបារាំងនៅទីក្រុងមូស្គូ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២៣។
ទីភ្នាក់ងារ RT បាននិយាយបន្ថែមថា លោក Rogozin បានរងរបួសនៅក្នុងទីក្រុង Donetsk របស់រុស្ស៊ីកាលពីថ្ងៃទី២១ ខែធ្នូ នៅពេលដែលសណ្ឋាគារដែលគាត់ស្នាក់នៅបានទទួលរងការវាយប្រហារដោយកាំភ្លើងធំ។ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ទីក្រុងកៀវបានប្រើប្រាស់ម៉ាស៊ីនបាញ់ដោយខ្លួនឯង Caesar ដែលផលិតដោយបារាំង ដែលទីក្រុងប៉ារីសផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីអនុវត្តការវាយប្រហារនេះ។
អតីតប្រធានទីភ្នាក់ងារអវកាសរូបនេះ បាននិយាយថា គាត់រងរបួសត្រង់ស្មាខាងស្តាំជាមួយនឹងគ្រាប់ផ្លោង ដែលបានចុះចត “មួយមិល្លីម៉ែត្រ” ពីឆ្អឹងខ្នងរបស់គាត់។ បុគ្គលិកពេទ្យក្នុងតំបន់មិនអាចទាញយកបំណែកនេះបានទេ ហើយ Rogozin ត្រូវបានបញ្ជូនទៅទីក្រុងមូស្គូ ជាកន្លែងដែលគាត់បានទទួលការវះកាត់មុនចូលឆ្នាំ៕ដោយ៖ស តារា
ប្រភព៖ RT