ស្លឹកគ្រៃ (Citronella oil) ជាឱសថព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ និងបញ្ចុះកម្តៅ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ស្លឹកគ្រៃ​ (Citronella oil) មានកម្ពស់ ០,៨០-១,៥ម ស្លឹកដុះចេញពីក្តៀង មានក្លិនក្រអូបឈ្ងុយ សំប៉ែតវែងស្រួចចុង មានរោមខ្លីហើយរឹង នៅផ្ទៃក្រោម ផ្ទៃលើរលីង គែមស្លឹកមានរោមខ្លីៗ ហើយរឹងអាចមុត ស្លឹកមានទ្រនុងកណ្តាលក្រាស់ហើយរឹង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្កាឈ្មោលមានទង ផ្លែស្ងួតរាងទ្រវែង មិនបែក មានគ្រាប់តែមួយជាប់នឹងសម្បកស្តើង។ ដើមមានក្លិនក្រអូបប្រហើរ បន្តពូជដោយបំបែកកូនដើមចេញពីគល់ ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។

...

ដោយឡែក​ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ក្លិនឆ្អាប។
_ ឱសថ ស្លឹកគ្រៃដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ និងបញ្ចុះកម្តៅ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print