ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជាស្លឹកគ្រៃ (Citronella oil) មានកម្ពស់ ០,៨០-១,៥ម ស្លឹកដុះចេញពីក្តៀង មានក្លិនក្រអូបឈ្ងុយ សំប៉ែតវែងស្រួចចុង មានរោមខ្លីហើយរឹង នៅផ្ទៃក្រោម ផ្ទៃលើរលីង គែមស្លឹកមានរោមខ្លីៗ ហើយរឹងអាចមុត ស្លឹកមានទ្រនុងកណ្តាលក្រាស់ហើយរឹង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្កាឈ្មោលមានទង ផ្លែស្ងួតរាងទ្រវែង មិនបែក មានគ្រាប់តែមួយជាប់នឹងសម្បកស្តើង។ ដើមមានក្លិនក្រអូបប្រហើរ បន្តពូជដោយបំបែកកូនដើមចេញពីគល់ ដុះលើគ្រប់ស្ថានភាពដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
ដោយឡែកចំពោះការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ក្លិនឆ្អាប។
_ ឱសថ ស្លឹកគ្រៃដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ជួយរំលាយអាហារ និងបញ្ចុះកម្តៅ៕ដោយ៖សហការី