ឆក់ទូរស័ព្ទដៃពីយុវតីម្នាក់កំពុងជិះម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ជាមុខសញ្ញាលួចឆក់យ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួន ក្រោយពីជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវតីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី នៅចំណុចផ្លូវកៅស៊ូលេខ២៦១ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កួន ស្រីនិត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ទី១.ឈ្មោះ នាង រាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ ,ទី២.ឈ្មោះ ឈឿន ឆុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំងពីរនាក់មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ វត្ថុតាងចាប់យក
១.ម៉តូម៉ាកហុងដាC125 ពណ៏ខ្មៅ សេ៊រីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AF-9637(របស់ជនសង្ស័យ)។ ២.ទូរស័ព្ទដៃ ម៉ាកអាយហ្វូន១១ ចំនួន០១គ្រឿង( របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១១និង០០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូចេញពីផ្ទះនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល គោលបំណងមកធ្វើសកម្មភាពឆក់នៅឃុំសំបួរមាស ស្រុកមុខកំពូល។ ពេលមកដល់ចំណុចកើតហេតុខាងលើនៅវេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉តូម៉ាកកូនទាតែម្នាក់ឯងហើយឈប់នៅចិញ្ចើមផ្លូវកៅស៊ូលេខ២៦១ ដោយមានកាន់ទូរស័ព្ទនៅដៃផងនោះ ជនសង្ស័យឈ្មោះឈឿន ឆុងបានបើកម៉ូតូទៅក្បែរជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ នាង រាជ បានលូកដៃឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ រួចក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ស្របពេលនោះមានរថយន្តអ្នកដំណើរដែលជិះបញ្រ្ចាសទិសឃើញដូច្នេះ ក៍បានបើករថយន្តទៅកៀរម៉ូតូជនសង្ស័យ ហើយជនសង្ស័យក៏បានផ្តួលម៉ូតូចោល រត់ឆ្លងទឹកព្រែកចូលទៅសំងំក្នុងព្រៃល្បាស់ក្រោយភូមិ។ បន្ទាប់មកត្រូវបានសមត្ថកិច្ចសហការជាមួយប្រជាការពារ រុករកឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នាង រាជ ចំណែកជនសង្ស័យឈ្មោះ ឈឿន ឆុង បានរត់គេចខ្លួនបាត់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ នាង រាជ  បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ឆឿន ឆុង ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់់ជនរងគ្រោះពិតប្រាកដមែន។ ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការ
ដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះ កម្លាំងជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print