តោះ! អ្នកដែលចិត្ត​ការដេីរកម្សាន្ត​លក្ខណៈ​បែប​ធម្មជាតិ​ មកស្គាល់ទឹកធ្លាក់ស្ទឹងកែប

ចែករំលែក៖

ខេត្ត​កោះកុង​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​ធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែប ស្ថិតក្នុងឧទ្យានជាតិ ជួរភ្នំក្រវ៉ាញ!

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។

សូមជម្រាបជូនថា​ ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូ ម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។ ត្រូវធ្វើដំណើរឡាន/ម៉ូតូ ២៩៥គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំងនិង ១៨គីឡូម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។

...

ដោយឡែក​សម្រាប់​អ្នកដេីរថ្មើរជើង ត្រូវប្រេីចម្ងាយ ១៣គីឡូម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print