អាជ្ញាធរខេត្តកោះកុងទទួលស្គាល់ការចាក់ដីចូលចំណីព្រែក និងសម្រេចផ្អាកការដ្ឋានសំណង់ត្រចៀកកាំឧកញ៉ា គា ធី

ចែករំលែក៖

ខេត្តកោះកុង​៖ អាជ្ញាធរ​ខេត្តកោះកុងទទួលស្គាល់ថាឧកញ៉ាគា ធី ពិតជាបានសង់សំណង់ដោយល្មើសច្បាប់ប្រាកដមែន។ អាជ្ញាធរខេត្តកោះកុងបានសម្រេច​ផ្អាក​ការដ្ឋាន​សំណង់ផ្ទះ​ត្រចៀកកាំ​របស់លោក​ឧក​ញ៉ា គា ធី ដោយ​បន្ត​រកឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់ដី​ចូល​ចំណី​មាត់​ព្រែក​ស្រែអំបិល​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​សំណង់​ត្រចៀកកាំ​ ដែល​ស្ថិតនៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​បញ្ជា​ឱ្យ​ផ្អាក​ការ សាងសង់​ជាជាដាច់ខាតចំពោះសំណង់​ត្រចៀកកាំ​មួយកន្លែង​របស់ លោក​ឧកញ៉ា គា ធី ដែល​គេ​ស្គាល់​ថា ​អ្នកមានអំណាច​ម្នា​ក់នៅ​ស្រុកស្រែ​អំបិល ដោយ​ម្ចាស់​សំណង់ ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ស្នើ​សូម​ច្បាប់​អនុញ្ញាត​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​។​

​លោក​អភិបាលរង​ខេត្តឱ្យដឹង​នៅ​ល្ងាចថ្ងៃទី​៤ ខែ មករា ឆ្នាំ​២០២៣​ថា ប្រសិនបើ​ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​￸ ម្ចាស់​សំណង់​មិន​ស្នើ​សូម​ច្បាប់​អនុ​ញ្ញា​ឱ្យបាន​ត្រឹមត្រូវ​ទេ រដ្ឋបាលខេត្ត​នឹង​ឱ្យ​មេធាវី​រដ្ឋបាលខេត្ត សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រៀបចំ​ឯកសារ​ដាក់ពាក្យ​បណ្តឹង​។​

​អាជ្ញាធរខេត្ត ក៏​តម្រូវឱ្យ​លោក​ឧកញ៉ា គា ធី ជីក​កាយ​អាចម៍ដី ដែល​បាន​ចាក់​រំលោភ​ចូល​ព្រែកចេញ​វិញ ក្រោយ​បាន​ចាក់ដី​ចូល​ដី​ចំណី​ប្រមាណ​ជា​១០​ម៉ែត្រ​។ ចំពោះ​របង​ដែល​បាន​សាងសង់ រំលោភ​ចូល​ចំណីផ្លូវ​ម្ចាស់​សំណង់​ត្រូវ​រុះរើ​ចេញ​។ ក្នុងករណី ម្ចាស់​សំណង់​ចង់​សាងសង់​របង​ឡើងវិញ ត្រូវ​សហការ ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។​

អ្នកកាសែតមិនអាច​សុំ​ការបំភ្លឺ​បានទេ​ពី​លោក​ឧកញ៉ា គា ធី ជុំវិញ​ការផ្អាក​សកម្មភាព​សាងសង់​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរជំនាញ​។ កន្លងទៅ លោក កែវ សុខ មេឃុំ​ស្រែអំបិល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណង់ផ្ទះ​ត្រចៀកកាំ និង​ការចាក់ដី​បំពេញ​ការដ្ឋាន ពិតជា​របស់លោក​ឧក​ញ៉ា គា ធី ប្រាកដ​មែន ប៉ុន្តែ​ការសុំច្បាប់​កម្រិតណា​នោះ​លោក​មិនទាន់​ចងចាំ​អស់​នៅឡើយ​ទេ ព្រោះ​ឯកសារ​ស្នើសុំ​ច្រើនពេក​អាច​ខ្វះចន្លោះ​។​

ទោះយ៉ាងណា លោកអភិបាលរងខេត្តរូបនេះ ក៏តម្រូវម្ចាស់សំណង់ គប្បីរៀបចំសំណុំឯកសារស្នើសូមច្បាប់អនុញ្ញាតឲ្យបានរួចរាល់ក្នុងរយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣។ ប្រសិនបើក្នុងរយៈពេល ១សប្តាហ៍នេះ￸ ម្ចាស់សំណង់មិនស្នើសុំច្បាប់អនុញ្ញាឲ្យបានត្រឹមត្រូវទេ រដ្ឋបាលខេត្តនឹងឲ្យមេធាវីរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំឯកសារដាក់ពាក្យបណ្តឹង។

ក្រៅពីការរកឃើញកំហុសរបស់ឧកញ៉ា គា ធី លួចសង់ផ្ទះត្រចៀកកាំខុសច្បាប់ហើយ អាជ្ញាធរខេត្ត ក៏តម្រូវឲ្យលោកឧកញ៉ា គា ធី ជីកកាយអាចម៍ដី ដែលបានចាក់រំលោភចូលព្រែកចេញវិញក្រោយបានចាក់ដីចូលដីចំណីប្រមាណជា ១០ម៉ែត្រ។ ចំពោះរបងដែលបានសាងសង់ រំលោភចូលចំណីផ្លូវម្ចាស់សំណង់ត្រូវរុះរើចេញ។ ក្នុងករណី ម្ចាស់សំណង់ចង់សាងសង់របងឡើងវិញ ត្រូវសហការ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិលបានឲ្យដឹងនៅថ្ងៃទី ៥ ខែមករា នេះថា កាលពីចុងឆ្នាំ ២០២០ លោក និងក្រុមការងារធ្លាប់ចុះពិនិត្យទីតាំងខាងលើម្តងរួចមកហើយ ដោយតម្រូវឲ្យលោកឧកញ៉ា គា ធី ធ្វើសំណើសុំច្បាប់សាងសង់ផ្ទះត្រចៀកកាំ នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្តកោះកុង ព្រោះទំហំនៃការវិនិយោគធំ ហើយរដ្ឋបាលស្រុកពុំមានសិទ្ធិសម្រេចនោះទេ។

លោកអភិបាលស្រុកស្រែអំបិល បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ហាវិបត្តិជំងឺកូវីដ-១៩ រីករាលដាលឆ្លងខ្លាំង នៅក្នុងមូលដ្ឋានមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់តាមដានពិនិត្យលម្អិតនោះទេ ទាំងការធ្វើសំណង់ផ្ទះត្រចៀកកាំ ធ្វើរបង និងចាក់អាចម៍ដីបំពេញទីតាំងកើត ហេតុ។ ជាក់ស្តែងការផ្តល់ព័ត៌មានក្រុមអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋនាពេលថ្មីៗនេះ ទើបមានការចុះមានវិធានការច្បាប់តែម្តង ពោលគឺម្ចាស់សំណង់មិនបានទៅច្បាប់ ដូចការណែនាំរបស់រដ្ឋបាលស្រុកឡើយ។

ទោះយ៉ាងណាតំណាងលោកឧកញ៉ា គា ធី បានទទួល យកការណែនាំ និងលក្ខខណ្ឌច្បាប់មួយចំនួនពីរដ្ឋបាលខេត្តកោះកុង ដើម្បីធ្វើពាក្យស្នើសុំច្បាប់បានត្រឹមត្រូវ ចៀសវាងប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។

ដោយឡែកលោក កែវ សុខ ជាមេឃុំស្រែអំបិល លើក ឡើងថា លោកឧកញ៉ា គា ធី បានជួលដីអតីតទីស្នាក់ ការគណបក្សប្រជាជនកម្ពុជា សម្រាប់ការវិនិយោគចំនួន ៥០ឆ្នាំ លើដីក្បែរមាត់ព្រែកស្រែអំបិល ភាពខ្វះចន្លោះ នៃការពិនិត្យការ ដ្ឋានសំណង់ ក៏ព្រោះតែមានភារកិច្ចមួយ ចំនួនធំក្នុងមូលដ្ឋាន ពុំមានពេលវេលាគ្រប់គ្រាន់ ចំពោះវិធានការទប់ស្កាត់។

...

​លោក​មេឃុំ​ស្រែអំបិលបន្ថែមថា លោក​ឧកញ៉ា គា ធី បាន​ជួល​ដី​អតីត​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការវិនិយោគ​ចំនួន​៥០​ឆ្នាំ ចាប់តាំងពី​ដំណើរការ​ការដ្ឋាន​លោក​រវល់​ភារកិច្ច​ច្រើន​ក៏​ពុំបាន​មាន​ពេលវេលា​ចុ​ពិនិត្យ​ទីតាំង​ការដ្ឋាន​នោះទេ​៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print