ភ្នំពេញ : នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកយកពីសីលធម៌ទាំង ៥ប្រការ ដើម្បីចែករំលែក ចំណះដឹង ដូចខាងក្រោម :
ទី១-សីលធម៌ចំពោះខ្លួនឯង
-ស្គាល់ខុស ត្រូវ ល្អ អាក្រក់
-ស្គាល់គុណ ស្គាល់ទោស
-តាំងខ្លួនជារបស់ខ្លួនឯង ក្លាហាន និងមានទំនួលខុសត្រូវខ្ពស់។
ទី២-សីលធម៌ចំពោះគ្រួសារ
*ឪពុកម្ដាយចំពោះកូន
-ចិញ្ចឹមបីបាច់ មើលថែកូន
-ស្រឡាញ់កូនស្មើៗគ្នា
-បញ្ជូនកូនទៅរៀន
-ទុកដាក់កូនចៅមានគូស្រករ។
ទី៣-សីលធម៌ចំពោះវិជ្ជាជីវៈ
-មនសិការការងារ
-រកស៊ីតាមសមត្ថភាព សម្មាជីវោ
-មិនរំលោភបំពានលើអ្នកទន់ខ្សោយ
-មិនលោភលន់ហួសប្រមាណ ធ្វើការហួសកម្លាំងនាំឲ្យខូចប្រយោជន៍។
ទី៤-សីលធម៌ចំពោះសង្គមជាតិ
-មិនបង្កជម្លោះ បែកបាក់សាមគ្គី
-ស្រឡាញ់រាប់អាន មិនមើលងាយគ្នា
-មិនរំលោភបំពានលើអ្នកទន់ខ្សោយ
-ឱ្យតម្លៃខ្ពស់លើយុត្តិធម៌ សច្ច:ធម៌
-គោរពសិទ្ធិសេរីភាព សាមគ្គីភាព។
ទី៥-សីលធម៌មានលក្ខណៈសកល
-មិនរើសអើងពណ៌សម្បុរ ជាតិសាសន៍
-សហការល្អ ស្រឡាញ់សន្តិភាព
-ចូលរួមដោះស្រាយបញ្ហា (សន្តិវិធី)
-សាមគ្គីភាពរវាងជាតិ និងជាតិ
-រួបរួមដើម្បីការអភិវឌ្ឍ និងរីកចម្រើន៕
ដោយ : សិលា