លោកស្រី ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារមត្តេយ្យសហគមន៍ទាំង៣ នៃឃុំពាមរាំង ស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារមត្តេយ្យសហគមន៍ទាំង៣ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មាតាបិតា និងលោកគ្រូ-អ្នកគ្រូ សរុបចំនួន ២១៣នាក់ នៅព្រឹកថ្ងៃទី៤ ខែមិថនា ឆ្នាំ២០១៦ ។

ដើម្បីអបអរសាទរ ទិវាកុមារកម្ពុជា និងខួបទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន» និងអបអរខួបទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម»។ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។

សូមជម្រាបថា ពិធីដែលកាកបាទក្រហមកម្ពុជាបានប្រារព្ធធ្វើឡើងនេះគឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តពង្រឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា និងដើម្បីរំលឹកឡើងវិញនៅថ្ងៃដែលកុមារទទួលបានសិទ្ធិគ្រប់គ្រាន់ឡើងវិញបន្ទាប់ពីបានបាត់បង់ក្នុងសម័យសង្គ្រាមពីអតីតកាល ។

លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើសូមយកចិត្តទុកដាក់សិក្សារៀនសូត្រ និងថែរក្សាសុខភាពអនាម័យ និងបាននាំមកនូវអំណោយ សម្ភារៈសិក្សា នំចំណី ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ជូនដល់កុមារ មត្តេយ្យសហគមន៍ មាតាបិតា លោកគ្រូ-អ្នកគ្រូ ដែលអញ្ជើញចូលរួមក្នុងពិធីអបអរកុមារអន្តរជាតិ ២០១៦ ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print