ចាប់ក្មេងស្រីអាយុ១១ឆ្នាំប៉ុនប៉ងរំលោភត្រូវម្តាយប្តឹងប៉ូលិសចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់អូសដៃក្មេងស្រីអាយុ១១ឆ្នាំចូលក្នុងបន្ទប់ទឹកប៉ុនប៉ងចាប់រំលោភតែត្រូវក្មេងរងគ្រោះស្រែកឆោឡោដឹងដល់ម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមិថុនា ឆ្នាំនៅក្នុងបន្ទប់ទឹកក្នុងបរិវេនស្ថានីទូរទស្សន៍ស៊ីធីអិនស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលល្មោភកាមនោះមានឈ្មោះ ជា ផាន់នី ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃជ្រៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តា
ល។ ចំណែកឯក្មេងរងគ្រោះមានឈ្មោះ ស.រ ភេទស្រី អាយុ១១ឆ្នាំ មានទីលំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម្តាយរងគ្រោះបាននាំក្មេងរងគ្រោះនិងកូនស្រីម្នាក់ទៀតមកមើលកម្មវិធីមរតកសំនៀងនៅក្នុងស្ថានីទូរទស្សន៍ស៊ីធីអិន។

ប្រភពបានបន្តទៀតថា នៅមុនកើតហេតុជនសង្ស័យបានចូលបន្ទប់ទឹកបទជើងតូចខណៈពេលបទជើងរួចបានបើកទ្វារចេញមកក្រៅឃើញក្មេងរងគ្រោះកំពុងឈរនៅមុខបន្ទប់ទឹកតែម្នាក់ឯង ដោយឃើញពុំមានមនុស្ស ឱកាសល្អក៏ចាប់ទាញដៃនាងចូលបន្ទប់ទឹកបិតទ្វារចាប់ផ្តើមចាប់ថើបអង្អែលពេញរាងកាយធ្វើឲ្យភ័យស្រែកឆោឡោឲ្យគេជួយទើបបុរសខាងលើបានបើកទ្វារឲ្យក្មេងរងគ្រោះរត់ទៅប្រាប់ម្តាយនៅក្នុងស្ថានី។ ក្រោយមកម្តាយបានសួរនាំទើបដឹងថា បុរសខាងលើប្រព្រឹត្តអំពើបែបនេះ ភ្លាមៗនោះក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបានតែម្តង។ ក្រោយពីសមត្ថកិច្ចសាសួររួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

1 (1)

1 (2)

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print