រដ្ឋសហភាពអឺរ៉ុប​បំបែកចំណាត់ថ្នាក់លើទ្រព្យសម្បត្តិរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ​៖​ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអេស្តូនី លោក Urmas Reinsalu បាននិយាយថា ប្រទេសអេស្តូនីនឹងមិនរង់ចាំការសម្រេចចិត្តរបស់សហភាពអឺរ៉ុបទាំងអស់នោះទេ ហើយនឹងបង្កើតក្របខ័ណ្ឌផ្ទាល់ខ្លួនសម្រាប់ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានរារាំងដោយទីក្រុងប្រ៊ុចសែល ដើម្បីឆ្លើយតបទៅនឹងអន្តរាគមន៍យោធារបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។

ជាក់ស្ដែងលោក Reinsalu បានប្រាប់កាសែត Postimees កាលពីថ្ងៃពុធសប្ដាហ៍នេះថា៖ «បណ្តាប្រទេសនៅអឺរ៉ុបបានណែនាំគណៈកម្មការអឺរ៉ុបឱ្យបង្កើតគ្រោងការណ៍ផ្លូវច្បាប់ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកសម្រាប់ជំនួយនិងការស្ដារអ៊ុយក្រែនឡើងវិញ។ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាលើបញ្ហានេះនៅឡើយទេ” ។

រដ្ឋមន្ត្រីរូបនេះ​ បាននិយាយថា “យើងបានពិភាក្សាអំពីរឿងនេះនៅក្នុងរដ្ឋាភិបាល ហើយបានសម្រេចចិត្តថា ស្របជាមួយ [EU] យើងនឹងចាប់ផ្តើមបង្កើតក្របខ័ណ្ឌច្បាប់ដែលនឹងអនុញ្ញាតឱ្យយើងប្រើប្រាស់មូលនិធិទាំងនេះ”។ លោករដ្ឋមន្ត្រីបានបន្ថែមថា វិធានការនេះអាចបង្កើតគំរូសម្រាប់ ច្បាប់អន្តរជាតិ៕ដោយ​៖ស​ តារា​

ប្រភព​៖​ RT

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print