នៅសប្តាហ៍ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉េនត្រា មូឌី នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និតជាមួយប្រធានាធិបតី អូបាម៉ា ។
លោក អូបាម៉ា បានអញ្ចើញលោក មូឌី ទៅកាន់អាមេរិកក្នុងនាំជាភ្ញៀវដ៏សំខាន់បំផុតនិងចុងក្រោយបង្អស់របស់លោក អូបាម៉ា មុនពេលចាកចេញពីសេតវិមាននៅខែមករា ឆ្នាំ២០១៧ ។ បើទោះបីដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីឥណ្ឌានឹងថ្លែងសន្តរកថា នៅក្នុងសភានិងព្រឹទ្ធសភាអាមេរិកដែលជាសកម្មភាពដ៏គម្រសម្រាប់ប្រមុខដឹកនាំឥណ្ឌា។
លោក Ashley Tellis មកពីមូលនិធី Carnegie ដើម្បីសន្តិភាពអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ចាក់ថា នេះគឺជាជំនួបលោកទី៧ រវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក ម៉ូឌី ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីឥណ្ឌានៅ ខែឧសភា ឆ្នាំ២០១៤ ។ នេះជាជំនួបដ៏ច្រើនបំផុតសម្រាប់មេដឹកនាំដែលមិនមែនជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អាមេរិក។
ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ប្រធានាធិបតី អូបាម៉ា និងលោក មូឌី គឺជារឿងមិននឹកស្មានដល់ដោយសារតែក្នុងរយៈពេលខ្លីប៉ុណ្ណោះមេដឹកនាំទាំងពីមានឱកាសបានជួបគ្នាជាញឹកញាប់។ ការអភិវឌ្ឍន៍ទំនាក់ទំនងអាមេរិក-ឥណ្ឌាគឺជាជោគជ័យមួយរបស់អាមេរិកនៅក្នុងទំនាក់ទំនងការបរទេសរបស់លោក អូបាម៉ា ។ ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកឥណ្ឌាគឺជាផ្នែកមួយនៃការធ្វើឲ្យមានទល្យភាពយោធានៅតំបន់អាស៊ី។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌាវិញរបស់ប្រធានាធិបតីអាមេរិកគឺត្រូវចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការពារសន្តិសុខ។ មន្ដ្រីរដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា មួយថ្ងៃអាមេរិកចំណាយប្រាក់ដល់ទៅ ២០០លានដុល្លារសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អូបាម៉ា ទៅកាន់ឥណ្ឌាកាលពីពេលកន្លងមក។
សារព័ត៌មាន ភីធីអាយ របស់ឥណ្ឌាបានដកស្រង់សម្ដីមន្ដ្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិកដែលទទួលបន្ទុករៀបចំ ផែនការពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបានឱ្យដឹងថា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺប្រើប្រាស់ដើម្បីរក្សាសន្ដិសុខ, ការស្នាក់នៅ និងកិច្ចការផ្សេងៗដែលពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនោះ។
តាមប្រសាសន៍មន្ដ្រីរៀបចំផែនការរបស់អាមេរិកបានឱ្យដឹងថា មានក្រុមសន្ដិសុខប្រមាណ៣ពាន់នាក់រួមទាំងក្រុមចារកម្មសម្ងាត់ មន្ដ្រីរដ្ឋាភិបាល អ្នកសារព័ត៌មានដែលអមដំណើរប្រធានាធិបតី។ មន្ដ្រីជាន់ខ្ពស់សេតវិមាន និងមន្ដ្រីសន្ដិសុខអាមេរិកមានវត្ដមាននៅទីក្រុងមុមបៃជាច្រើនថ្ងៃមុនពេលប្រធានាធិបតីអូបាម៉ាធ្វើដំណើរទៅកាន់ប្រទេសនោះ។ ការការពាររួមមានទាំងនាវាចម្បាំងនៅតាមដែនសមុទ្រផងដែរ។
សារព័ត៌មាន ភីធីអាយ ដកស្រង់សម្ដីមន្ដ្រីដែលមិនបញ្ចេញឈ្មោះខាងលើឱ្យដឹងថា ក្រៅពីអង្គរក្សការពារផ្ទាល់របស់ ប្រធានាធិបតី អូបាម៉ា មន្ដ្រីផ្សេងទៀតមិនត្រូវគេអនុញ្ញាតឱ្យកាន់អាវុធឡើយ។ ប៉ូលិសទីក្រុងមុមបៃមានកម្លាំងគ្រប់ គ្រាន់ការពារសន្ដិសុខ ប៉ុន្ដែអាមេរិកចាំបាច់ត្រូវតែការពារដោយខ្លួនឯងទៀត។ ក្រៅពីនេះ សារព័ត៌មាន ភីធីអាយ បានផ្សព្វផ្សាយទៀតថា លោក អូបាម៉ា ស្នើឱ្យនាវាចម្បាំង ៣៤គ្រឿងអមដំណើរលោកនៅក្នុងដំណើរទស្សនកិច្ចមកកាន់ទ្វីបអាស៊ីនេះ ប៉ុន្ដែអ្នកនាំពាក្យសេតវិមាន រ៉ូប៊ីត ហ្គីប ប្រកាសថា គ្មានព័ត៌មានឆ្កួតៗបែបនេះឡើយ។ តាមគម្រោងប្រធានាធិបតី អូបាម៉ា នឹងបន្ដទៅឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និង ជប៉ុនក្នុងដំណើរទស្សនកិច្ច រយៈពេល១០ ថ្ងៃទៅកាន់ទ្វីបអាស៊ីនេះ៕
ប្រែសម្រួល៖ សាធី