ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ពិតជាមមាញឹកបំផុតដើម្បីប្រទេសជាតិនិងជនរួមជាតិ ឋិតក្រោមដំបូលសន្តិភាព ដែលសម្តេចបានថ្លែងក្នុងហ្វេសប៊ុកសម្តេចថាៈ មានពេល ៣ ម៉ោង សំរាប់កីឡានាព្រឹកថ្ងៃអាទិត្យនេះ។ ល្ងាចនេះនឹងមានការងារជាមួយភ្ញៀវបរទេស។
សំរាប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ គឺកម្មវិធីនៅតាមខេត្ត។
សម្តេចមានប្រសាសន៍បន្តថាៈ នេះហើយជាជីវិតពិតប្រាកដរបស់នាយករដ្ឋមន្ត្រី តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការដ៏លំបាកនេះ ព្រោះបានរួមសុខរួមទុក្ខជាមួយប្រជាជនតាំងពីក្រុងភ្នំពេញមានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ស៊ីអត់ស៊ីឃ្លាន ទំរាំប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕
ដោយ សុខ ខេមរា
...