ភ្នំពេញ : នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ-១៩ ដោយបន្តអនុវត្តន៍វិធានការ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីការពារការផ្ទុះឡេីងវិញនូវការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ សូមអរគុណ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៨%។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ អ្នកឆ្លងថ្មី ០៦នាក់ ,អ្នកជាសះស្បើយ ០៨នាក់ និងអ្នកជំងឺស្លាប់ គ្មាន៖
– ករណីឆ្លងសហគមន៍ អ្នកឆ្លងថ្មី ០៦នាក់ (អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣
– អ្នកឆ្លងសរុប= 138,628 នាក់
– អ្នកជាសះស្បើយ= 135,547 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ : សិលា