សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជនជាប់ចោទតាមដីកា ពីបទចាត់ចែងឲប្រីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លុងគង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យជំនាញនៃមន្ទីរស្រាវជ្រាវនឹងបង្រ្កាបបទល្មើស បានចាប់ឃាត់ខ្លួនឈ្មោះ មាន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ៩៤០ របស់ចៅក្រមជំនុំជ្រះ លាង លីហៀង នៃសាលាដំបូងខេត្ត ពីបទចាត់ចែងឲប្រីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្នជនជាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ បន្តនិតិវិធី ។
សូមបញ្ជាក់ថា, សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ មាន ស្រីល័ក្ខ ហៅ ល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេលចំនួន ២ (ពីរ) ឆ្នាំ និង ៦ (ប្រាំមួយ) ខែ ពីបទ ចាត់ចែងឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ ចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៤០ និងមាត្រា ៤២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print