ភ្នំពេញ: ក្មេងស្រីវ័យ៧ឆ្នាំម្នាក់ត្រូវបានយុវជនវ័យ២០ឆ្នាំចាប់រំលោភក្បែរគុម្ពចេករហូតបាន សម្រេច បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យរត់គេចខ្លួនបាត់ ចំណែកក្មេងស្រីរងគ្រោះបានដើរត្រឡប់មកផ្ទះវិញទាំងការឈឺចាប់ហើយរៀបរាប់ប្រាប់ក្រុមគ្រួសារ ទើបស្ត្រីជាម្តាយបាននាំក្មេងស្រីទៅដាក់ពាក្យបណ្តឹង។
ករណីចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំនេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចគុម្ពចេកខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះនិត ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅក្បែរផ្ទះក្មេងស្រីរងគ្រោះឈ្មោះផ.ន អាយុ៧ឆ្នាំ មានទីលំនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមប្រភពពត៍មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅរសៀលថ្ងៃកើតហេតុក្មេងស្រីរងគ្រោះបានដើរកាត់តាមក្រោយផ្ទះអ្មកភូមិទៅហៅបងប្រុសរបស់ខ្លួនអោយត្រឡប់មកផ្ទះវិញ ពេលទៅជួបបងប្រុសក៍បានប្រាប់អោយទៅផ្ទះមុន ។ បន្ទាប់មកក្មេងស្រីរងគ្រោះបានដើរត្រឡប់មកផ្ទះវិញតែម្នាក់ ពេលមកដល់ពាក់កណ្តាលផ្លូវស្រាប់តែលេចមុខយុវជនឈ្មោះនិត ស្ទុះមកចាប់ក្មេងស្រីរងគ្រោះអូសចូលទៅក្នុងគុម្ពចេកដោយដៃម្ខាងខ្ទប់មាត់និងដៃម្ខាងទៀតក្រៀកក ។ ពេលចូលទៅដល់កន្លែងស្ងាត់ដែមានគុម្ពចេកព័ទ្ធជុំវិញ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោល ។ ក្រោយធ្វើសកម្មភាពជនសង្ស័យរត់គេចខ្លួនបាត់ ដោយឡែកក្មេងស្រីរងគ្រោះបានត្រឡប់មកផ្ទះហើយរៀបរាប់ប្រាប់ក្រុមគ្រួសារទើបម្តាយនាំមកដាក់ពាក្យបន្តឹងនៅនគរបាលប៉ុស្តិ៍ ៕
សណ្តោស