ភ្នំពេញៈ ដើម្បីអបអរសាទរទិវា បរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា នាព្រឹកថ្ងៃទី៥-៦-២០១៦ គណះកម្មការផ្សារអូរឬស្សី បានចាត់ចែងយុវជន ចូលរួមក្នុងពិធី ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នា ដើម្បីបរិស្ថានពិភពលោកស្រស់ស្អាត ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដែលប្រព្រឹត្តទៅក្នុងបរិវេណ វិទ្យាល័យឥន្ទ្រទេវី និង រៀបចំតំណាង បុគ្គលិក សន្តិសុខ កម្លាំងសហការ អាជីវករ កម្មករ និង អតិថិជន សរុប៥០នាក់ ដឹកនាំដោយ លោក ហុង ហេង ធ្វើពលកម្ម អនាម័យ ជូតសម្អាតធុងសំរាម បោសសម្អាត កាកសំណល់នៅជុំវិញបរិវេណផ្សារអូរឬស្សីផងដែរ៕
ដោយ ស សម
...