ចាប់ពីឆ្នាំ ២០២៣នេះទៅ ប្រទេសបារាំងនឹងផ្តល់ស្រោមអនាម័យដោយឥតគិតថ្លៃដល់យុវជនទាំងអស់មិនត្រឹមតែអ្នកដែលមានអាយុក្រោម២៦ឆ្នាំប៉ុណ្ណោះទេ នៅតាមឱសថស្ថានក្នុងប្រទេសបារាំង។ នេះគឺជាផ្នែកមួយនៃគោលនយោបាយដែលប្រធានាធិបតីបារាំង Emmanuel Macron ហៅថា “បដិវត្តន៍តូចមួយក្នុងការថែទាំសុខភាពបង្ការ”។
យុទ្ធសាស្ត្រសុខភាពថ្មីដើម្បីកំណត់ការរីករាលដាលនៃជំងឺកាមរោគ (STDs) ក្នុងចំណោមមនុស្សវ័យនៅក្នុងប្រទេសបារាំង ដែលបានចាប់ផ្តើមនៅថ្ងៃបុណ្យចូលឆ្នាំថ្មី និងបានប្រកាសដោយប្រធានាធិបតីបារាំងលោក Macron កាលពីចុងខែធ្នូ គោលនយោបាយនេះត្រូវបានកំណត់គោលដៅដំបូងចំពោះមនុស្សដែលមានអាយុពី១៨-២៥ ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានពង្រីក ដល់មនុស្សស្រីទាំងអស់។
យោងតាមការបង្ហោះតាម Twitter ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក Olivier Veran នៅថ្ងៃទី ២ខែមករា ការពន្យារកំណើតជាបន្ទាន់ក៏នឹងធ្វើឡើងដោយឥតគិតថ្លៃចំពោះស្ត្រីទាំងអស់ ដោយគ្មានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតចាប់ពីថ្ងៃទី ១ ខែមករា។
ចាប់តាំងពីឆ្នាំមុនមក ស្ត្រីជនជាតិបារាំងដែលមានអាយុក្រោម ២៦ឆ្នាំបានចូលប្រើប្រាស់ថ្នាំពន្យារកំណើតដោយឥតគិតថ្លៃ រួមទាំងការពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬឆ្មប និងនីតិវិធីវេជ្ជសាស្រ្ត ទាក់ទងនឹងវិធីសាស្ត្រពន្យារកំណើតដែលបានជ្រើសរើសរបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា វិធានការចុងក្រោយបំផុតបានកើតឡើងនៅពេលដែលអាជ្ញាធរសុខាភិបាលប៉ាន់ប្រមាណថា អត្រានៃជំងឺកាមរោគនៅក្នុងប្រទេសបារាំងនឹងកើនឡើងប្រហែល ៣០% ចន្លោះឆ្នាំ 2020 និង 2021 ៕
រូបថត :Tienphong.vn