សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅមិត្តបរទេសទាំងអស់ដែលចង់អន្តរាគមន៍ជួយដល់អ្នកមានសញ្ជាតិ២ដែលជាប់ទោសនៅកម្ពុជាឱ្យគិតឡើងវិញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានពង្រីក និងលើកគុណភាពកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅមិត្តបរទេសទាំងអស់ដែលចង់អន្តរាគមន៍ជួយដល់អ្នកមានសញ្ជាតិ២ដែលជាប់ទោសនៅកម្ពុជាឱ្យគិតឡើងវិញមុនលើកសំណើរដដែលជាដែលមកកាន់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រោងសើរើច្បាប់ដើម្បីកំណត់សញ្ជាតិអ្នកនយោបាយទាំងអស់នៅកម្ពុជាត្រូវមានសញ្ជាតិតែមួយ ដើម្បីឆ្លើយតបនឹងការលើកឡើងដដែលជាដដែលរបស់ទូតមួយចំនួនដែលថាតុលាការកាត់ទោសអ្នកនយោបាយមួយចំនួននៅកម្ពុជាប៉ះដល់សញ្ជាតិរបស់គេព្រោះអ្នកត្រូវផ្តន្ទាទោសនោះមានសញ្ជាតិគេផងដែរ។

សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «បើអគ្គរដ្ឋទូតនានានៅតែលើកឡើងបែបនេះតទៅទៀត។ ដើម្បីបញ្ចប់នូវស្ថានភាពនៃការទាមទារទាក់ទងនឹងសញ្ជាតិ ថាអានេះ (អ្នកជាប់ទោស) ជាតិខ្ញុំ វារញ៉េរញ៉ៃណាស់! បើនៅលើដីអ្នកឯងអ្នកឯងថាចុះ (តែនេះកម្ពុជា)»។

ការធ្វើនេះអាចប៉ះដល់គណបក្សប្រជាជនផងដែរ តែសម្ដេចតេជោ បញ្ជាក់ថាគណបក្សអាចលះបង់បាន។

រដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នហាមមនុស្សតែ ១៣នាក់ប៉ុណ្ណោះមិនឱ្យមានសញ្ញាតិ២ គឺសមាជិកទាំង៩ នៃគណៈកម្មាធិការជាតិបោះឆ្នោត ប្រធានព្រឹទ្ធិសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ។
ម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ធ្វើច្បាប់ ឱ្យអ្នកនយោបាយមានសញ្ជាតិតែមួយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចង់ធ្វើច្បាប់បែបនេះ ព្រោះធុញទ្រាន់នឹងបរទេសមួយចំនួន យកបញ្ហាសញ្ជាតិនេះមកស្នើសុំលើវិធានការច្បាប់កម្ពុជា អ្នកមានទោស ហើយមានសញ្ជាតិដទៃ។
សម្តេចតេជោ ហ៊ុន សែន បានសួរទៅក្រុមប្រឆាំងថា បើមិនវាយប្រហារបក្សប្រជាជនកម្ពុជា តើវារន្ទះបាញ់ ឬអ្វី?
សម្តេចតេជោ ហ៊ុន សែន ទម្លាយថា លោក ថាច់ សេដ្ឋា បានទៅជួបលោក ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន ទម្លាយថា ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត ណែនាំលោក ថាច់ សេដ្ឋា ឱ្យណែនាំសមាជិកខ្លួនកុំធ្វើរឿងខុសច្បាប់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print