បុរស​​ម្នាក់​ ត្រូវ​​រថយន្ត​បុក​ពី​ក្រោយពេញទំហឹងបណ្ដោល​ឱ្យស្លាប់​មួយរំពេច​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស​ម្នាក់ ​ត្រូវ​បាន​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង ​បុក​ពី​ក្រោយពេញទំហឹង ​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឱ្យ​អ្នក​បេីក​ម៉ូតូ​ស្លាប់​ក្រោយ​កង់​រថយន្ត​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡើងកាល​វេលា​ម៉ោង​១២ជាងថ្ងៃត្រង់​ ថ្ងៃទី០​៩ ខែមករា ​ឆ្នាំ២០២៣​ សិ្ថតនៅតាម​បណ្ដោយ​ផ្លូវ​៥០ម៉ែត្រ​ ក្នុងសង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។

​ តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ ​បាន​ឱ្យ​ដឹង​ថា​ មុនពេលកើតហេតុ គេ​បាន​ឃេីញ​បុរស​ម្នាក់​ បេីក​បរ​​ម៉ូតូ​ម៉ាក​ Honda​ Dream ស៊េរី ​ឆ្នាំ​​២០២២​ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ តាកែវ​ 1AA-6164 ​ទិសដៅ​ពី​កេីត​មក​លិចស្រប​ទិស​គ្នាជា​មួយ​រថយន្ដ​ដឹក​ទំនិញ​មួយគ្រឿង ​ពណ៌​សលាយ​បៃតង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3G-4732 លុះ​ពេល​​មក​ដល់​ត្រង់ចំណុច​កេីត​ហេតុ ​អ្នក​បេីក​បរ​រថយន្ដ​ខាង​លេី​ ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពី​ក្រោយ​អូស​ជា​​ច្រេីនម៉ែត្រ​ បណ្ដាល​ឱ្យ​អ្នក​បេីក​បរ​ម៉ូតូ​ស្លាប់​ក្រោម​កង់​រថយន្ត​ដឹកទំនិញ​​យ៉ាងអណោចអធ័មតែម្តង។
​ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តមកអធិការធេី្វ​ការ​សួរ​នាំ រីឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​។ ចំណែកឯ សព​ជន​រងគ្រោះ​ សមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ក៏​ប្រគល់​អោយ​ទៅ​គ្រួសារ​យក​ទៅ​ធេី្វ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ៖ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print