បើកឡានងួកមួយភាំងបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាតឡានមួយកំណាត់មុខទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតូរីសមួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយទំនងជាម្ចាស់ងងុយដេក បានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យខូចខាតតែរថយន្តផ្នែកខាងមុខទាំងស្រុង សំណាងល្អហួសរទេះលក់មីឆាដែលលក់ក្បែរនោះបន្តិច កុំអីមិនដឹងថាមានអ្នកហូបអីនៅទីនោះគ្រោះថ្នាក់ប៉ុន្មានអ្នកនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខវត្តទួលទំពូង តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តតូរីស ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ង៩៩៦០ ភព២ បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយទំនងជាងងុយងួកមួយភាំងបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតតែរថយន្តផ្នែកខាងមុខយ៉ាងដំណំ ។ ប្រភពបន្តថា ភ្លាមនោះអ្នកនៅក្នុងរថយន្ត២នាក់បានបើកទ្វារគេចខ្លួនបាត់អស់ នៅកន្លែងហេតុការណ៍នោះមានអ្នកលក់មីឆា លក់នៅក្បែរកន្លែងកើតហេតុដែរ តែសំណាងល្អហើយដែលផុតរទេះអ្នកលក់មីឆាបន្តិច កុំអីមិនដឹងទៅជាគ្រោះថ្នាក់ដល់មនុស្សប៉ុន្មាននាក់នោះទេ ។

បន្ទាប់មកសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានមកធ្វើការវាស់វែង និងយករថយន្តបង្កនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

image

image

image

image

image

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print