កំពុងជិះម៉ូតូនិយាយទូរស័ព្ទត្រូវចោរភ្ជង់ប្លន់ម៉ូតូយកទៅបាត់ តែសមត្ថកិច្ចចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវក្រុមចោរមានគ្នា២នាក់ដូចគ្នាភ្ជង់ប្លន់ម៉ូតូទៅបាត់ ខណៈដែលជនរងគ្រោះកំពុងតែ ជិះម៉ូតូយឺតៗនិយាយទូរស័ព្ទ។

ហេតុការណ៍ភ្ជង់ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៣៥នាទីយប់ នៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចមុខគណបក្សហ្វុនសីុនបិុច ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ជនរងគ្រោះឈ្មោះ អៀង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វា។  ចំណែកម៉ូតូដែលចោរយកទៅបាត់នោះ ម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-7312 រីឯជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក SLពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CE-5000 ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក ។

តាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូឌុបគ្នាចេញពីផ្ទះតាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មកពីក្រោយហើយបានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់សម្លាប់និងឲ្យជនរងគ្រោះក្រាបចុះដីទាំង២នាក់ រួចគ្នាវាម្នាក់ដែលមានកាំភ្លើងបានយកម៉ូតូជិះសំដៅមកភ្នំពេញបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងថា ពេលលឺតាមវិទ្យុទាក់ទងថាមានចោរប្លន់ភ្លាម កម្លាំងល្បាតប៉ុស្តិ និងខណ្ឌទាំងមូលបានសហការពួនស្ទាក់តាមផ្លូវរហូតបានឃើញមុខសញ្ញាក៏បានដេញតាមហើយចាប់បានគ្នាវាម្នាក់ដែលជិះម៉ូតូSL ចំណែកអ្នកដែលមានកាំភ្លើងនិងជិះម៉ូតូដែលប្លន់បានគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌជ្រោយចង្វា  រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរដើម្បីតាមចាប់បក្ខពួកដែលនៅសល់យកមកផ្តន្ទាទោសតាមច្បាប់ ៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print