Range Rover បើកបុកម៉ូតូពេញទំហឹងបណ្តាលឱ្យយុវជន២នាក់របួសធ្ងន់និងស្រាលរួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នា ក៏ត្រូវបានរថយន្តRange Roverបើកក្នុងល្បឿនលឿនបុកពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ-6444 ជិះឌុបគ្នាតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប ពណ៊ស មិនចាំស្លាកលេខ បើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង បុកចំពីចំហៀងម៉ូតូពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់បោកក្បាលសន្លប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតគ្រាន់តែត្ររូវរងរបួសស្រាល ចំណែករថយន្តបង្កមិនបានឈប់នៅមើលនិងមិនទទួលខុសត្រូវចំពោះបញ្ហាដែលបានកើតឡើង ហើយបានបន្ថែមល្បឿនគេចខ្លួនបាត់ ស្រមោលតែម្តង។

ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ៕

image

image

image

image

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print