ចៅខ្លួនឯងសោះ​បែរជាមកបំភ្លៃព័ត៌មានប្រាប់អាជ្ញាធរថាមានស្ត្រីម្នាក់យកកូនមកចោលក្នុងផ្ទះសំណាក់​គាត់

ចែករំលែក៖

ភ្នំពេញ​៖ កាលពីរសៀលថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៣​ ស្ត្រីចំណាស់ម្នាក់រួមដំណេីរជាមួយកូនប្រុសបានបេីករថយន្តមកសាលាសង្កាត់ចោមចៅទី៣ថែមទាំងនាំយកទារកអាយុ១០ខែម្នាក់ដោយប្តឹងអាជ្ញាធរថា​ មានស្ត្រីម្នាក់បេីករថយន្តចូលទៅសម្រាកនៅផ្ទះសំណាក់របស់គាត់ហេីយទុកកូនតូចចោលរួចបេីករថយន្តចេញទៅបាត់ទេីបគាត់យកមកសាលាសង្កាត់ស្នេីសុំយកទៅចិញ្ចឹម។
រហូតមកដល់ព្រឹកថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៣​នេះបែរជាម្តាយកូនក្មេងប្រុសខាងលេីធ្វេីដំណេីរមកសាលាសង្កាត់ដេីម្បីសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌។

ស្ត្រីជាម្តាយទារកខាងលេីបានរៀបរាប់ថា​ តាមពិតគាត់មានទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ខាងលេីដោយមិនបានរៀបការពេញច្បាប់នោះទេ​ រហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេីបច្ចុប្បន្នថែមទាំងមាននៅក្នុងផ្ទៃម្នាក់ទៀត​អាយុ៧ខែ ។

...

ស្ត្រីជាម្តាយបានបន្តថា​ ដោយសារតែគ្មានលទ្ធភាពទេីបគាត់យកកូនទៅឱ្យប្តីចិញ្ចឹម។ បន្ទាប់មកស្រាប់តែឃេីញក្នុងបណ្តាញសង្គមផ្សាយថា​ មានស្ត្រីម្នាក់បេីករថយន្តចូលផ្ទះសំណាក់មួយកន្លែងទុកកូនតូចចោល​ ត្រូវស្ត្រីជាថៅកែសុំយកទៅចិញ្ចឹម។
ពេលនេះស្ត្រីជាម្តាយកំពុងស្នេីសុំឱ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍​៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print