អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ដែលបានជួយឧបត្ថម្ភថវិកា ចំនួន 600,000$ សម្រាប់ថតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ដែលបានជួយឧបត្ថម្ភថវិកា ចំនួន 600,000$ (ហុកសិបម៉ឺនដុល្លារអាមេរិក) សម្រាប់ថតភាពយន្តភាគរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “ ។

អ្នកឧកញ៉ា និងលោកស្រី ជាទីរាប់អាន !

ជាបឋមក្នុងនាមភរិយាខ្ញុំ.. ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយក្តីសោមនស្ស រីករាយយ៉ាងក្រៃលែងចំពោះអ្នកឧកញ៉ា និងលោកស្រី ដែលបានជួយឧបត្ថម្ភថវិកា ចំនួន 600,000$ ( ហុកសិបម៉ឺនដុល្លារអាមេរិក ) សម្រាប់ថតភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី – · ។

ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្តានចិត្ត ដ៏សប្បុរសថ្ងៃថ្លារបស់អ្នកឧកញ៉ា និងលោកស្រី ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការថតភាពយន្តរឿងពិតជាប្រវត្តិសាស្ត្ររបស់ខ្ញុំ និងភរិយាខ្ញុំ ។

ជាថ្មីម្តងទៀត ភរិយាខ្ញុំ និងរូបខ្ញុំ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ ជូនចំពោះ អ្នកឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអ្នកឧកញ៉ា និងលោកស្រី ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងភរិយា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print