ខេត្តកំពង់ស្ពឺ៖ ភូមិចំនួន៣ក្នុងស្រុកគងពិសី ត្រូវប្រកាសជាភូមិអស់មីននៅដើមឆ្នាំ២០២៣នេះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្របតាមអនុសាសន៍សម្ដេចហ៊ុនសែនប្រមុខនៃរាជរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសឲ្យបោសសម្អាតមីនឲ្យអស់តាមភូមិ-ឃុំ-ស្រុក-ខេត្តនោះ ភូមិចំនួន៣ក្នុងស្រុកគងពិសី ខេត្តកំពងស្ពឺត្រូវបានអាជ្ញាធរមីនប្រកាសជា ភូមិ-ឃុំអស់មីនដំបូងគេសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីកងកម្លាំងមួកខៀវ បានបោស សំអាតរួចរាល់ ហើយបានប្រគល់ដីសុវត្ថិភាពទាំងអស់នោះ ទៅប្រជាពលរដ្ឋសម្រាប់អាស្រ័យផល ។

ក្នុងពិធីអបអរប្រកាសភូមិ-ឃុំអស់មីន នៅថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា សម្រាប់ទីតាំងបានប្រកាសអស់មីន គឺមានឃុំស្ដុក, ភូមិអង្គដូនតី ភូមិត្រពាំងថ្ម និងភូមិរលាំងទឹក ស្ថិតក្នុងឃុំស្រង់ ដែលទីតាំង ទាំងអស់នេះ ជាអតីតសមរភូមិ បង្សល់នូវកាកសំណល់ពីសង្គ្រាម ហើយបានបង្កគ្រោះថ្នាក់ ដល់មនុស្ស និងសត្វពាហនៈជាច្រើនករណី ។

លោកទេសរដ្ឋមន្ត្រីបន្តថា នេះជាជំហានមួយបន្ថែមទៀតចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យមានសុវត្ថិភាព និងផ្ដល់ជូនពលរដ្ឋបានប្រើប្រាស់អាស្រ័យផល និងមិនឲ្យមានការព្រួយបារម្ភ នៃការបង្កគ្រោះថ្នាក់ពីកាកសំណល់ពីសម័យសង្គ្រាមទាំងនោះ ។

លោកទេសរដ្ឋមន្ត្រីបន្តថា កម្ពុជាគ្រោងបោសសំអាតផ្ទៃដីចម្ការមីនឲ្យអស់ នៅឆ្នាំ២០២៣នេះ ឲ្យបានចំនួន ១២ខេត្ត ហើយគ្រោងបោសសំអាតនៅទូទាំងប្រទេស ឲ្យបានប្រមាណជាង ២០០គីឡូម៉ែត្រក្រឡា ខណៈផ្ទៃដីចម្ការមីនបច្ចុប្បន្ននៅសល់ជាង ៦០០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបោសសំអាត ឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។

លោក ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺឲ្យដឹងថាខេត្តកំពង់ស្ពឺមានផ្ទៃដីចម្ការមីនសរុបចំនួនជាង ៥៥០ ចម្ការលើផ្ទៃដីចំនួនជាង៦៦ពាន់ម៉ែត្រការ៉េ ហើយត្រូវបានបោសសំអាតរួចរាល់បានជាច្រើនចម្ការមកហើយ និងកម្លាំងនានាកំពុងប្រតិបត្តិការបោសសំអាតបន្តទៀត ។

...

គួរបញ្ជាក់ថា ដើម្បីឲ្យបានសម្រេចតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតមូលនិធិ កៀគរថវិកា អនុវន្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន “ផ្ដល់ដីសុវត្ថិភាព បង្កើតស្មាមញញឹម” ដោយសម្ដេចបានផ្ដល់ថវិកាសន្សំប្រមាណ ៣០លានដុល្លារ ដើម្បីធ្វើការងារនេះ រួមទាំងមានការចូលរួមពីសប្បុរសជននានា បានប្រមាណជាង ២០លានដុល្លារមកហើយ ៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print