ភ្នំពេញ : នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ ចំនួន១០ ដូចខាងក្រោម :
១- បើមិនចង់មានបញ្ហាត្រូវលុបចោលបទចម្រៀងឈាមបាតុករចេញ = នៅពេលប្រទេសជាតិមានសន្តិភាព អត់មានរញ៉េរញ៉ៃចង់បំផ្លាញសន្តិភាពទេ?
២- រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យជន៣-៤នាក់ = មកបំផ្លាញសន្តិភាពបានជាដាច់ខាត?
៣- ការឃោសនានយោបាយជាតួនាទីចរន្តប្រចាំថ្ងៃ = របស់គ្រប់គណបក្សនយោបាយ?
៤- យុទ្ធនាការឃោសនាបោះឆ្នោតមានកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោត = ដែលជាការឃោសនាមានលក្ខណៈពិសេសក្រៅពីសកម្មភាពប្រចាំថ្ងៃរបស់គណបក្សនយោបាយ?
៥- ការលក់ឡាយឡុងមិនមែនជាទីស្នាក់ការរបស់ខ្មោចបក្សសាងគ្រោះជាតិទេ = តែគឺជាកម្មសិទ្ធិរបស់ជនចាញ់ក្តីឈ្មោះ សម រង្សុី?
៦- រឿងលក់ឡៃឡុងទ្រព្យសម្បត្តិជនចាញ់ក្តី = គឺជារឿងឯកជននិងបុគ្គល មិនមែនជារឿងបក្សនយោបាយទេ ?
៧- វិទ្យុអារង្សុីសេរីមានគំនិតទុច្ចរិត = ចង់ប្រែក្លាយរឿងបុគ្គលទៅជារឿងនយោបាយ?
៨- អត្តសញ្ញាណរបស់យាយហួរ = គឺជាសមាជិកក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ?
៩- ក្រុមជនក្បត់ជាតិមិនត្រូវបានប្រជាជនកម្ពុជាស្វាគមន៍ទេ = ទុកឲ្យនៅនីរទេសតាមការចង់បាន ឯនាយសមុទ្ររហូតអស់មួយជីវិត តទៅហោង?
១០- អត់មានមហាអំណាចបរទេសណានិយាយចូលក្រុមឧទ្ទាមក្រៅច្បាប់ទេ = អួតខ្លួនអត់ចេះខ្មាស់ ថាគេមិនដឹងឬ? ៕
ដោយ : សហការី