ធនាគារជាតិចិនបង្កើនការទិញមាសបន្ថែម៣០តោនរក្សាទុក

ចែករំលែក៖

នៅក្នុងទីផ្សារមាស ធនាគារជាតិចិនបានទិញ៣០តោនទៀតនៅក្នុងខែធ្នូដែលបណ្តាលឱ្យតម្លៃមាសមានការជួញដូរកើនឡើងក្នុងកម្រិតខ្ពស់។

យោងតាមក្រុមហ៊ុន Kitcoបានឱ្យដឹងថា ធនាគារកណ្តាលចិនបានប្រកាសបង្កើនការបម្រុងទុកមាសចំនួន៣០តោនក្នុងខែធ្នូ ហើយក្នុងខែវិច្ឆិកា ប្រទេសចិនក៏បានទិញមាសចំនួន៣២តោនដែរ។ ទុនបម្រុងមាសរបស់ចិនឥឡូវនេះមានចំនួនសរុប 2,010 តោន។ អ្នកវិភាគមួយចំនួនបាននិយាយថា ការផ្លាស់ប្តូររបស់ចិនក្នុងការទិញមាសបានធ្វើឱ្យតម្លៃលោហៈមានការកើនឡើងដល់ជិត $1,900 ក្នុងមួយអោន។
លោក Jim Wyckoff អ្នកវិភាគបច្ចេកទេសជាន់ខ្ពស់នៅក្រុមហ៊ុន Kitco បាននិយាយថា ទីផ្សារមានភាពវិជ្ជមាននៅពេលដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកទិញមាសយ៉ាងច្រើន។ ការទិញមាសរបស់ធនាគារកណ្តាលគឺជា “រូបិយប័ណ្ណឆ្លាតវៃ” ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតមានមតិចម្រុះ លោក Marc Chandler នាយកគ្រប់គ្រងនៅ Bannockburn Global Forex បាននិយាយថា ការកាន់កាប់មាសរបស់ប្រទេសចិនតំណាងឱ្យភាគរយតូចមួយនៃទុនបម្រុងសរុបរបស់ធនាគារកណ្តាល។
ប្រទេសចិនបានបង្វែរទ្រព្យសម្បត្តិរក្សាទុករបស់ខ្លួនពីដុល្លារអាមេរិកទៅមាស ការកាន់កាប់មាសរបស់ប្រទេសបានកើនឡើងប្រហែល ៥,៥ ពាន់លានដុល្លារដល់១១៧.២ ពាន់លានដុល្លារ ឬច្រើនជាង 5% នៅក្នុងខែធ្នូ។
លោកបាននិយាយទៀតថា នៅចុងឆ្នាំ 2020 ការកាន់កាប់មាសរបស់ប្រទេសចិនមានតម្លៃ 118.2 ពាន់លានដុល្លារ។ ជាភាគរយនៃទុនបម្រុងសរុប ភាគហ៊ុនរបស់មាសនៅតែស្ទើរតែមិនផ្លាស់ប្តូរក្នុងរយៈពេលពីរឆ្នាំ។ លោកKrishan Gopaul អ្នកវិភាគជាន់ខ្ពស់សម្រាប់ទីផ្សារអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីនៅក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ចាប់ពីត្រីមាសទីមួយដល់ត្រីមាសទី ៣ ឆ្នាំ២០២២ ធនាគារកណ្តាលចិនបានទិញមាសចំនួន ៦៧៣តោន។នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ធនាគារកណ្តាលបានទិញមាសចំនួន៥០តោននៅក្នុងខែវិច្ឆិកា៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print