ភ្នំពេញ : លោក ឡុង កែម អតីតប្រធាននាយកដ្ឋានជំនួយការអង្គទូត ក្រសួងការបរទេស ចេញមកបំភ្លឺថែមទៀតអំពីប្រវត្តិផ្ទះស្នាក់នៅបច្ចុប្បន្នរបស់លោក គង់ គាំ តាមផ្លូវសុធារស សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
លោក ឡុង កែម បានបញ្ជាក់ក្នុងកម្មវត្ថុថា ៖ សេចក្ដីបំភ្លឺអំពីផ្ទះស្នាក់នៅបច្ចុប្បន្នរបស់លោក គង់ គាំ ស្ថិតនៅផ្លូវសុធារស។
ខ្ញុំបាទមានកិត្តិយសសូមគោរពធ្វើសេចក្តីបំភ្លឺជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្តី្រ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា កាលនោះចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៨ ខ្ញុំបាទជាប្រធាននាយកដ្ឋានជំនួយការអង្គទូត ក្រសួងការបរទេស ដែលជាអង្គភាពទទួលបន្ទុកគ្រប់គ្រងអចនទ្រព្យទាំងអស់របស់ក្រសួង សំរាប់ផ្តល់ឫជួលអោយបណ្តា ស្ថានទូតនិង អង្គការអន្តរជាតិនានា ប្រចាំនៅកម្ពុជាក្នុងនោះក៏មានផ្ទះលោក គង់ គាំ ដែលកំពុងកាន់កាប់បច្ចុប្បន្ននៅផ្លូវ សុធារសផងដែរ ដែលកាលណោះលោកជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។
ខ្ញុំបាទសូមជំរាបសម្ដេចតេជោមេត្តាជ្រាបថា លោកគង់ គាំ កាលនៅជាមន្ត្រីការបរទេសដំបូង ដោយសារសម្តេច បានយកចិត្តទុកដាក់ចំពោះគាត់ ថាជាមន្ត្រីមួយរូបគួរអោយទុកចិត្តទុកថ្លើម សំរាប់ជួយបំរើការងាររបស់ក្រសួង ក៏បាន ប្រគល់ផ្ទះមួយខ្នងរួចទៅហើយនៅផ្លូវសម្តេចប៉ាន ដែលជាកន្លែងគ្រប់គ្រងរបស់ក្រសួងការបរទេសដែរ។
ក្រោយពីបានឡើងឋានៈជាបន្តបន្ទាប់រហូតដល់ឧបការីរដ្ឋមន្ត្រី ហើយក៏បានតែងតាំងឲ្យទៅជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម(ខែឆ្នាំមិនចាំ)។
បន្ទាប់ពី លោក ជា សុទ្ធត្រូវបានបញ្ចប់អាណត្តិ។
ក្រោយពីបញ្ចប់បេសកកម្មការទូតហើយ គណបក្សប្រជាជនកម្ពុជាត្រូវការប្រមូលបញ្ញាវន្តអោយចូលបម្រើការងារ ក្នុងបក្ស និងតម្លើងតួនាទីក្នុងរដ្ឋ លោកគង់ គាំក៍ត្រូវបានតំឡើងឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ហើយបានកាន់កាប់ ផ្ទះបច្ចុប្បន្ននៅផ្លូវសុធារស ដែលក្រសួងទើបបានទទួលពីស្ថានទូតសហភាពសូវៀតប្រគល់មកវិញយកធ្វើជាសម្បត្តិផ្ទាល់ ខ្លួនរហូតដល់សព្វថ្ងៃ។
ក្នុងឋានៈជាមន្ត្រីថ្នាក់ក្រោមគ្រាន់តែទទួលភារកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនោះ ហើយលោកគង់ គាំក៏ជាអនុរដ្ឋមន្ត្រី ផង ថ្នាក់ក្រោមក៏យកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដូចថ្នាក់ដឹកនាំដទៃទៀតដែរ។
ក្នុងឱកាសមហាសន្និបាតបក្សលើកទី៥ លោក គង់ គាំ ក៏ត្រូវមហាសន្និបាតបក្សយកចិត្តទុកដាក់ខ្លាំងបំផុត បញ្ចូលជាសមាជិកមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីការបរទេសមួយរយៈ រួចហើយគណបក្សបានប្តូរទៅជារដ្ឋមន្ត្រីត្រួតពិនិត្យកិច្ច ការរដ្ឋវិញ។
តាមពិតលោកគង់ គាំជាមនុស្សមានសំណាងបំផុតក្នុងចំណោមមន្ត្រីដែលចូលមកបំរើការស្របាលគ្នា។ ដោយសារតែអត្តចរិកប្រែធាតុ អាកតញ្ញូរបស់គាត់បានប្រទូស្តរាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានបំភ្លេចចោល នូវការជួយសង្គ្រោះជីវិតពីរបបប៉ុលពត នឹងបានផ្តល់ឋានៈខ្ពង់ខ្ពស់ក្នុងបក្សនិងរដ្ឋឱ្យគាត់ មានកិត្តិយសមិនអាចកាត់ថ្លៃ បាន។
លោកគង់ គាំបានលាចេញពីបក្សប្រជាជនកម្ពុជាដែលបានលើកតំកើងខ្លួនអោយមានកិត្តិយសខ្ពង់ខ្ពស់ ដោយខ្លួន ឯង ទៅចូលរួមជាមួយគណបក្សប្រឆាំងនៅឆ្នាំ១៩៩៣ ហើយធ្វើសកម្មភាពប្រឆាំងយ៉ាងក្តៅគគុកជាមួយគណបក្សប្រជា ជនកម្ពុជា។
សូមសម្តេចអគ្គមហាសេនាបតីតេជោមេត្តាជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។ ខ្ញុំបាទសូមអធ្យាស្រ័យ ដោយព័ត៌មាននេះមិនគ្រប់ជ្រុងជ្រោយ អំពីកាលបរិច្ឆេទជាដើម ដោយសារពេលវេលាខ្លីពេក។ សូមសម្ដេចតេជោមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ៕
ដោយ : សុខ ខេមរា