ចៅក្រម​ស៊ើបសួរ ទិតសុទ្ធី​ បូរ៉ាឆាត​ បានសម្រេចដោះលែង ជនត្រូវចោទ ​ពាក់​ព័ន្ធ​ករណី​ បង្ករបួសស្នាម​មាន​ស្ថានទម្ងន់ទោសឱ្យនៅក្រៅឃុំ និងសង្ស័យដោះលែងជាច្រើនករណីទៀត

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មហាជន អ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ជនរងគ្រោះ មានការងឿងឆ្ងល់ ទៅដល់លោក ចៅក្រម​ ស៊ើបសួរ ទិតសុទ្ធី​ បូរ៉ាឆាត បន្ទាប់ពីបានបើកការស៊ើបសួរ លើជនត្រូវចោទ ម្នាក់ពាក់ព័ន្ធបទល្មើសបង្កររបួសស្នាម​មាន​ស្ថានទម្ងន់ទោស រួចក៏សម្រេចឲ្យនៅក្រៅឃុំ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលការ ក្នុងនោះរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ចៅក្រមស៊ើបសួរ ទិត សុទ្ធី​បូរ៉ាឆាត​ ក៏បានសម្រេច លើជនត្រូវចោទ ចំនួន៣នាក់ដែលអ្នកលេងអន្ធពាលប្រើកាំបិតធំគួនអ៊ី និងដំបងអ៊ូខុង ៣ នាក់ ដោយចោទប្រកាន់ពីបទ.ហឹង្សាដោយមានស្ថានទម្ងន់ទោស និងកាន់ កាប់អាវុធខុសច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ ឲ្យនៅក្រៅឃុំ មានស៊េរីភាពដែរ ហើយក៏សង្ស័យសម្រេចលើបទល្មើសដទៃទៀត ឲ្យនៅក្រៅឃុំផងដែរ ដូចជាករណី​ ជនត្រូវចោទ​ ពាក់​ព័ន្ធ​ករណី​ឆបោក​ប្រជាពលរដ្ឋ​ ៣​ ម៉ឺន​ដុល្លារ​ រឿងរត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ ។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ជុំវិញបញ្ហានេះ ប៉ុន្តែមិនទាន់មានការ បកស្រាយពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចសាមីខ្លួន នៅឡើយ ថាតើការសម្រេចនេះ មានលក្ខណៈសមស្រប នៃទំហំបទល្មើសឬមួយយ៉ាងណា ?

សូមបញ្ជាក់ថា, ករណី​ទាំង​នេះ​ សមត្ថកិច្ច​ មន្ត្រីនគរបាល​យុត្តិធម៌ បានខិតខំ ស៊ើបអង្កេត ស្រាវជ្រាវ ជាមួយគណៈបញ្ជាការ ឯកភាពខណ្ឌ ចាប់ឃាត់ខ្លួន មកដោយលំបាក​ បែជា​លោក​ចៅក្រម​ ទិតសុទ្ធី​ បូរ៉ាឆាត​ ដោះលែងឆៅៗតាម​ឆន្ទានុសិទ្ធិ​ ធ្វើ​អោយ​សមត្ថកិច្ចដែលខំចាប់​ឃាត់ខ្លួនជនល្មើស​ក្រវីក្បាល​ដូចគោស្រាំងទិច​ចឹងអស់ហើយ ។

បើការដោះលែង ពុំមានយុត្តិធម៌ ប្រជាពលរដ្ឋ និង ជនរងគ្រោះ ពួកគាត់ក៏មានចិត្ត គិតថាពុំមានទំនុកចិត្តលើប្រព័ន្ធតុលាការ ដែលសម្រេចឲ្យជនបង្ក បទល្មើសជាក់ស្តែង អោយមានស៊េរីភាពបែបនេះ ។ ប៉ុន្តែនេះសំដៅលើបុគ្គល មិនមែនទៅលើចៅក្រមទាំងអស់ នោះឡើយ ។ សង្ឃឹមថា, ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នឹងសិក្សាជុំវិញបញ្ហាខាងលើ ។ អ្វីដែលប្លែកត្រង់ថា, មានអ្នកលេង facebook បានផ្តល់រង្វាន់ ១លានរៀល ដល់ចៅក្រម ទិតសុទ្ធី​ បូរ៉ាឆាត​ ពូកែខាងដោះលែងជនល្មើស!
ពាក់ព័ន្ធករណីខាងលើ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចសុំការបំភ្លឺណាមួយពី អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អុី រិន្ទ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ តាមទូរស័ព្ទ ហើយតាមប្រព័ន្ធ Telegram អាចលោករវល់ មិនឃើញចូលមើល ដើម្បីទទួលបានការបកស្រាយនៅឡើយ៕

...

ដោយ : រ៉ា រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print