ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តសុិនទ្រីខូចខាតចំនួនពីរគ្រឿង បង្កការភ្ញាក់ផ្អេីលដល់កម្មករកម្មារនី និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាលពីនៅវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចការ៉ាសឡានក្រុមហ៊ុនសុិនទ្រី ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សេង សាវី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ: ប្រធានក្រុមហ៊ុនសុិនទ្រី មានលេខទូរស័ព្ទទំនាក់ទំនង(010 574 041) ។
តាមប្រភពព័ត៌មានពីកម្មកររបស់ក្រុមហ៊ុនសុិនទ្រីខាងលេីបានឱ្យដឹងថា រថយន្តដែលរងការឆាបឆេះគឺបានចតទុកក្នុងការ៉ាសដូចសព្វមួយដង ដោយមិនដឹងជាយ៉ាងមិចស្រាប់តែឆ្លងចរន្តភ្លេីងពីអាគុយឆេះបន្តិចម្ដងៗ និងគ្មានអ្នកចាប់អារម្មណ៍ រហូតឆេះឃេីញផ្សែងហុយខ្លាំងទេីបមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីដែលបំរេីការងារដូចគ្នា និងប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមកដល់ជាច្រេីនគ្រឿងដេីម្បីធ្វេីការបាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង រហូតប្រេីប្រាស់ទឹកអស់ត្រឹមតែ៣ឡាន ក៏រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១៨ និង៥០នាទីថ្ងៃខែដដែល ។
សមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពី ឆ្លងចរន្តអគិ្គសនី(អាគុយរថយន្ត) ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាង និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ៕ដោយ ៖ ភារ៉ា ដង្កោ