ឆ្លងចរន្តអគ្គិសនីឆេះរថយន្តសុិនទ្រីចំនួន២គ្រឿងទាំងក្បាលព្រលប់​ផ្អេីលដល់កម្មករ​ និងអាជ្ញាធរចុះអន្តរាគមន៍

ចែករំលែក៖

​     ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តសុិនទ្រីខូចខាតចំនួនពីរគ្រឿង​ បង្កការភ្ញាក់ផ្អេីលដល់កម្មករកម្មារនី​ និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍​ កាលពីនៅវេលាម៉ោង​ ១៨និង ៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចការ៉ាសឡានក្រុមហ៊ុនសុិនទ្រី ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ សេង សាវី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ: ប្រធានក្រុមហ៊ុនសុិនទ្រី មានលេខទូរស័ព្ទទំនាក់ទំនង(010 574 041) ។ 

    តាមប្រភពព័ត៌មានពីកម្មកររបស់ក្រុមហ៊ុនសុិនទ្រីខាងលេីបានឱ្យដឹងថា​ រថយន្តដែលរងការឆាបឆេះគឺបានចតទុកក្នុងការ៉ាសដូចសព្វមួយដង​ ដោយមិនដឹងជាយ៉ាងមិចស្រាប់តែឆ្លងចរន្តភ្លេីងពីអាគុយឆេះបន្តិចម្ដងៗ​ និងគ្មានអ្នកចាប់អារម្មណ៍​  រហូតឆេះឃេីញផ្សែងហុយខ្លាំងទេីបមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីដែលបំរេីការងារដូចគ្នា និងប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍​ ។ 

    បន្ទាប់ពីទទួលបានព័ត៌មានខាងលេីភ្លាម​ អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញបង្ការ​ សង្គ្រោះអគ្គិភ័យបានចេញរថយន្តមកដល់ជាច្រេីនគ្រឿងដេីម្បីធ្វេីការបាញ់ទឹកពន្លត់​យ៉ាងញាប់ដៃជេីង​ រហូតប្រេីប្រាស់ទឹកអស់ត្រឹមតែ៣ឡាន​ ក៏រលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង១៨​ និង៥០នាទីថ្ងៃខែដដែល​ ។ 

    សមត្ថកិច្ចបានបញ្ចាក់ថា​ មូលហេតុនៃការឆាបឆេះនេះបណ្ដាលមកពី​ ឆ្លងចរន្តអគិ្គសនី(អាគុយរថយន្ត) ដោយមិនឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាង​ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

IMG_1379

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print