ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១ ដឹកនាំដោយលោក កង វង ចៅសង្កាត់បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូចំនួន២កន្លែងនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣នឹង៣៥នាទី រសៀលថ្ងៃទី
១១ខែមករា ឆ្នាំ២០២៣។
អាជ្ញាធរបានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជាឱ្យបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមថាមានមេល្បែងស៊ីសងបានលួចដាក់ទូរស្សន៍លេងល្បែងស៊ីសងប្រភេទឆ្នោតឡូតូដោយមិនបានសុំការអនុញាតិ ទេីបលោក កង វង ចៅសង្កាត់ចោមចៅទី១ ដឹកនាំក្រុមការងារចុះបង្ក្រាបនឹងដកហូតសម្ភារៈពាក់ព័ន្ធមករក្សាទុកថែមទាំងធ្វេីកិច្ចសន្យាបញ្ឃប់រាល់ការលេងល្បែងស៊ីសងតទៅទៀតបេីមិនគោរពតាមកិច្ចសន្យានឹងប្រឈមមុខច្បាប៕ ដោយ៖សុខាសែនជ័យ