បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត​ឡិចសុីស​ពាក់ផ្លាកលេខ​ នគរបាល​បណ្ដាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស​RX400hពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​ និង៤០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៤​ កែងនឹងផ្លូវលេខ៤៣០​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីសRX400h​ ពណ៌ស​ ពាក់ផ្លាកលេខ​ នគរបាល2-5560​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៤​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូស្គូពី​ មួយគ្រឿង​ ពណ៌ក្រហម​ ពាក់ផ្លាកលេខភ្នំពេញ1CN -1729​ ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣០ក្នុងទិសដៅពីលិចទៅកើតដោយមានល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំទ្វារក្រោយរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យអ្នកបេីកម៉ូតូរងរបួសធ្ងន់​ ភ្លាមៗនោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជន​ ។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតដូចគ្នា។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print