ឆ្លងចរន្តអគ្គិសនីឆេះរថយន្តបែនដឹកដីនៅសង្កាត់បឹងទំពុនផ្អេីលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះរថយន្តដឹកដីយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់និងអាជ្ញាធរមូលដ្ឋានទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង​១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅចំណុចចំណតឡានដឹកដីមួយកន្លែង​ ជិតស្ថានីយបូមទឹកបឹងទំពុន ផ្លូវលេខ៣៧១​ សង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីក្រុមតៃកុងរថយន្តដឹកដីបានឱ្យដឹងថា​  មុនពេលកេីតហេតុខណៈដែលចប់ម៉ោងការងារពួកគេបានបេីកយករថយន្តមកចតឈប់សម្រាកនៅទីតាំងខាងលេីជារៀងរាល់ថ្ងៃ​ លុះមកដល់វេលាកេីតហេតុខាងលេីក៏ឃេីញមានផ្សែងហុយចេញពីក្បាលរថយន្តបង្កជា
អណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ
ទេីបនាំគ្នាដងទឹកមកជះពន្លត់ តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់និងបង្ការគ្រោះអគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់។

​   ជំុវិញករណីគ្រោះអគ្គិភ័យខាងលេីនេះរងការខូចខាតរថយន្តដឹកដីអស់ចំនួន២គ្រឿងនិងមិនមានមនុស្សរងរបួសនោះទេ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print