ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានស្លាប់បន្ទាប់ពីក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈដែលក្មេងស្រីខាងលើបានដើរឆ្លងកាត់ផ្លួវមិនប្រយត្ន័ក៏ត្រូវរថយន្ត១គ្រឿងបើកបុកយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំនុចភូមិធ្នង់ឃុំក្រសាំងស្រុករមាសហែក ខេត្តស្វាយរៀង។តាមសមត្ថកិច្ចនគរបាលស្រុកឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ យ៉ាន កញ្ញា អាយុ៣ឆ្នាំ មានទៅលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ រីឯអ្នកបើករថយន្តដែលបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេខណៈបើកគេចទៅទិសខាងលិចបាត់ស្រមោលភ្លាមៗតែម្ដង។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពុំស្គាល់ស្លាកបានធ្វើដំណើររពីទិសខាងកេីតទៅទិសខាងលិចដោយក្នុងល្បឿនលឿនតាមផ្លូវក្រាលគ្រួសក្រហមខណៈនោះស្រាប់តែមានក្មេងស្រីអាយុ៣ឆ្នាំបានដើរឆ្លងកាត់ផ្លូវមិនប្រុងប្រយត្ន័ក៏ត្រូវរថយន្តចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងតែម្ដង។
ក្រោយពីបង្កហេតុអ្នកបើករថយន្តមិនបានឈប់នោះទេដោយកាន់តែបន្ថែមល្បឿនទៅទិសខាងលិចបាត់ស្រមោល។ចំពោះក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យស្រុកកំចាយមារខេត្តព្រៃវែង ប់ុន្តែអកុសល្យដោយរបួសធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
សពត្រូវបាននគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន
...