Arsenal ពិភាក្សាជាមួយ Shakhtar Donetsk ជុំវិញការផ្ទេរ Mykhailo Mudryk ខណៈSouthampton ទិញបានខ្សែបម្រើអាហ្សង់ទីន Alcaraz

ចែករំលែក៖

ក្លិបកាំភ្លើងធំ Arsenal កំពុងពិភាក្សាជាមួយក្លិប Shakhtar Donetsk អំពីការផ្ទេរខ្សែប្រយុទ្ធ Mykhailo Mudryk កីឡាករវ័យ២២ឆ្នាំរូបនេះគឺជាអ្នកខ្សែប្រយុទ្ធវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់បំផុតនៅក្នុងការប្រកួត ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។

ក្លិបកាំភ្លើងធំត្រូវបានគេរាយការណ៍ថា មានការដេញថ្លៃមួយត្រូវបានបដិសេធសម្រាប់កីឡាករអន្តរជាតិអ៊ុយក្រែន ប៉ុន្តែក្លិបទាំង២នៅតែស្ថិតក្នុងការពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។

Arsenal កំពុង ស្ថិត ក្នុង ទីផ្សារ សម្រាប់ ខ្សែ ប្រយុទ្ធ ម្នាក់ បន្ទាប់ ពី របួស Gabriel Jesus អ្នកចាត់ការលោក Mikel Arteta បាននិយាយអំពីតម្រូវការសម្រាប់ក្លិបក្នុងការនាំយក ការចុះហត្ថលេខាត្រឹមត្រូវមួយ។

 នាយកផ្នែកបាល់ទាត់របស់ក្លិប Shakhtar លោក Darijo Srna បាននៅក្នុងទីក្រុងឡុង ហើយត្រូវបានគេថតរូបនៅឯកីឡដ្ឋានStamford Bridge ខណៈដែល Chelsea បានចាញ់ក្រុម Manchester City ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន។

 ក្រុមកាំភ្លើងធំបច្ចុប្បន្នមាន៥ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ហើយត្រូវប៉ះ Man City ក្នុងជុំទី៤នៃពានរង្វាន់ FA Cup ក្រោយពីយកឈ្នះ Oxford ៣ទល់០កាលពីរាត្រីឈានចូលថ្ងៃទី១០ ខែមករា។

 ចំណែក្លិប Southampton បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Carlos Alcaraz ពីក្លិប Racing Club ដែលជាក្លិបនៅអាមេរិកខាងត្បូងបានប្រកាសកាលពីថ្ងៃអង្គារ។ ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires បានបន្ថែមថា ក្លិបSouthampton នៃក្របខ័ណ្ឌ Premier League បានបង់ប្រាក់ចំនួន១៣.៦៥លានអឺរ៉ូ (១៤.៦៥លានដុល្លារ) សម្រាប់កីឡាករវ័យ២០ឆ្នាំ បូករួមទាំងថ្លៃលក់១៥ភាគរយ។

Alcaraz ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២០ បានស៊ុតបញ្ចូលទី១២គ្រាប់ជាមួយនឹងការ assists ៦ដងក្នុង៨៣ប្រកួតសម្រាប់ក្លិបនៅលីកកំពូលអាហ្សង់ទីន។ Alcaraz ចូលរួមជាមួយខ្សែប្រយុទ្ធក្រូអាត Mislav Orsic ខណៈដែលកំពុងជួបការលំបាកក្នុងការចុះហត្ថលេខាលើទីផ្សារដោះដូរកីឡាករខែមករារបស់ Southampton

 បច្ចុប្បន្នក្រុម Southampton ស្ថិតនៅបាតតារាង Premier League នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំង Manchester City ក្នុងការប្រកួត League Cup វគ្គ៨ក្រុមចុងក្រោយនៅរាត្រីថ្ងៃពុធនេះ (រូបភាព BBC Sport/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print